ជាតិ
សង្គមជាតិ
លោក ញឹម វណ្ណដា ប្តូរទៅជាទីប្រឹក្សារដ្ឋាភិបាលវិញ ឋានៈស្មើទេសរដ្ឋមន្រ្តី
× តាមរយៈសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យពីរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយព្រះរាជក្រឹត្យមួយ ដកលោក ញឹក វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ហើយព្រះរាជក្រឹត្យមួយទៀត តែងតាំងលោក ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។
សូមបញ្ជាក់ថា លោក ញឹម វណ្ណដា លែងជាទេសរដ្ឋមន្រ្តីទៀតហើយ ប៉ុន្តែ តំណែងជាទីប្រឹក្សារដ្ឋាភិបាលនេះ ធ្វើឲ្យលោក មានឋានៈស្មើទេសរដ្ឋមន្រ្តី។
ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានចេញសេចក្តីសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា លោក ញឹម វណ្ណដា ខ្វះការទទួលខុសត្រូវ និងភូកភរ។
© រក្សាសិទ្ធិដោយ thmeythmey.com