ជាតិ
អបអរសាទរ​ទិវា​ក្រពើ​ពិភពលោក​!
24, Jun 2019 , 8:59 pm        
រូបភាព
​ក្រពើ​ភ្នំ ឬ​ក្រពើ​ត្រី​
​ក្រពើ​ភ្នំ ឬ​ក្រពើ​ត្រី​
ដោយ:
​សូម​ជម្រាបសួរ​បង​ក្រពើ​ភ្នំ​! បង​ក្រពើ​ភ្នំ ឬ​ក្រពើ​ត្រី​មួយ​ក្បាល​នេះ កំពុង​ញញឹម ពីព្រោះ​គាត់​ដឹងថា នៅក្នុង​សប្តាហ៍​នេះ ជា «​ទិវា​ក្រពើ​ពិភពលោក​» #WorldCrocDay ដែល​ជាការ​ប្រារព្ធ​ធ្វើឡើង​ទូទាំង​ពិភពលោក ចំពោះ​សត្វ​ក្រពើ និង​សត្វ​ក្រពា​!


 
​ក្រពើ​ភ្នំ​មា​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Siamese crocodile និង​ឈ្មោះ​វិទ្យាសាស្ត្រ (Crocodylus siamensis)​។ ជា​ប្រវត្តិសាស្ត្រ​ត្រូវបាន​គេ​រកឃើញថា នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ សត្វ​ក្រពើ​យក្ស​ដែលមាន​ស្រកា​ធំៗ​នេះ វា​ធំ​លូតលាស់​រហូតដល់​ប្រវែង ៣ ម៉ែត្រ និង​អាចមាន​ទម្ងន់​រហូតដល់ ៣៥០ គីឡូក្រាម​។ 
 
​គួរឱ្យ​សោកស្តាយ ការបាត់បង់​ទីជម្រក និង​ការ​ប្រ​ម៉ាញ់​ពី​សំណាក់​មនុស្ស បានធ្វើឱ្យ​សត្វ​ក្រពើ​ប្រភេទ​នេះ ត្រូវបាន​កត់​គេ​ត្រា​ចូលក្នុង​បញ្ជី​ក្រហម របស់​អង្គការ​សហភាព​អន្តរជាតិ សម្រាប់​ការអភិរក្ស​ធម្មជាតិ IUCN Red List ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ក្រពើ​ដែល​រងគ្រោះ​ជិត​ផុត​ពូជ​។ ដង់ស៊ីតេ​របស់​វា​នៅក្នុង​ធម្មជាតិ មិនត្រូវ​បាន​គេ​ដឹង​ឡើយ ដោយសារតែ​ពួកវា​រស់នៅក្នុង​តំបន់​ដាច់ស្រយាល ដែល​ពិបាក​ក្នុង​ការចូល​ទៅដល់​ដើម្បី​ធ្វើការ​សិក្សា​អំពី​វា​។ ប៉ុន្តែ វត្តមាន​របស់​ពួកវា​មាននៅ​សល់​តិច​ណាស់ កាលពី​ឆ្នាំ ១៩៩២ ហើយ​ពួកវា​ត្រូវបាន​គេ​ជឿថា ជា​សត្វ​ក្រពើ​ដែល​ផុត​ពូជ​ទៅហើយ​នៅក្នុង​ធម្មជាតិ​។​
 
​ជា​ដំណឹង​ល្អ ក្រពើ​ភ្នំ ឬ​ក្រពើ​ត្រី​ប្រភេទ​នេះ បានចាប់ផ្តើម​មាន​វត្ត​មាន​ឡើងវិញ ហើយ​ដង់ស៊ីតេ​របស់​ពួកវា​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ភូមា ថៃ វៀតណាម ឡាវ និង​ឥណ្ឌូនេស៊ី​។ ក្នុងប្រទេស​កម្ពុជា ក្រពើ​ប្រភេទ​នេះ មាន​រស់នៅ​ទន្លេស្រែពក ទន្លេសេកុង កំពង់សោម ស្រែអំបិល ពោធិសាត់ កែប តា​តៃ អា​រ៉ែ​ង និង​វាលវែង​។ សត្វ​ល្មូ​ន​ប្រភេទ​នេះ មានជីវិត​នៅលើ​ផែនដី​យើង​នេះ​រាប់លាន​ឆ្នាំ​មកហើយ​។ ពួកវា​មិន​ឈ្លានពាន​មនុស្សលោក​ទេ​។ ជាការ​ពិត យើង​មិន​ធ្លាប់​ឮថា មានការ​វាយប្រហារ​ស​ម្លា​ប់​មនុស្ស​ពី​សំណាក់​សត្វ​ក្រពើ​ប្រភេទ​នេះឡើយ​។ ដោយមាន​សិក្សា​បន្ថែម​អំពី​សត្វ​ដ៏​អស្ចារ្យ​នេះ មនុស្ស​អាច​រួមរស់​ជាមួយ​ពួកវា​ដោយ​សុខសាន្ត តាម​ទន្លេ​នានា ដែលជា​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​!

© រក្សាសិទ្ធិដោយ thmeythmey.com