តើ​ពាក្យ «​ម្តេច​ ម៉េច និង​មិច​» មានន័យ​ដូចគ្នា និង​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ «​ម្តេច​ ម៉េច និង​មិច​» មានន័យ​ដូចគ្នា និង​ខុសគ្នា​ដូចម្តេច​?
25, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ម្តេច ម៉េច និង​មិច​» ទាំង​ប៉ុន្មាន​នេះ មហាជន​នៅតែមាន​ភាពស្រពេចស្រពិល​ក្នុងការ​ប្រើប្រាស់​នៅឡើយ​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​លម្អិត​ថា​៖


 
«​ម្តេច​» ជា​និបាតសព្ទ សម្រាប់​និយាយ​ចោទសួរ​ជា​សំណួរ ដូចជា ម្តេចទៅអេះ​? យ៉ាងណា​ទៅ​អេះ​? ធ្វើ​ម្តេច​ហ្ន៎​? ភាគច្រើន​និយាយ​ម្យ៉ាង​ទៀតថា ដូចម្តេច​?​។ ដើម្បី​បញ្ជាក់​ពី​សំណួរ​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត ពូកគេ​ប្រើ​ជា​ពាក្យ​ថា ម្តេចទៅ​? ឬ​យ៉ាងណា​ទៅ​? ឬ​ធ្វើ​ម្តេចទៅ​?​ជាដើម​។​
 
​ដោយឡែក «​ម៉េច​» ជា​បុ​ច្ឆ​ន​និបាត ក៏​មានន័យថា ចោទសួរ​គ្នា​ដោយ​ឆ្ងល់ និង​ដោយ​ចង់ដឹង ដូចជា ម៉េច​កើត​ទេ​? ម៉េច​បានទេ​? ថា​ម៉េច​? ម៉េច ប្រើ​សម្រាប់​ដោយ​សេចក្តី​សិ្ន​ទ្ធ​សា្ន​ល  ដោយ​និយាយថា ម៉េច​ក៏ដោយ​, ម៉េច​ទៅ​? ថា​ម៉េច​? យ៉ាងម៉េច​? ជាដើម​។ 
 
​ចំណែក «​មិច​» មាន​អត្ថន័យ​ដាច់ដោយឡែក​ពី​ពាក្យ​ទាំងពីរ​ខាងលើនេះ​។ «​មិច​» ជា​កិរិយាសព្ទ មានន័យថា ប៉ប្រិចភ្នែក​ខ្លាំង​សម្តែង​អាការ​ជាស​ញ្ញា ឲ្យ​អ្នកដទៃ​ដឹង​ក្នុង​ដំណើរ​អ្វីមួយ​, ប៉ប្រិចភ្នែក​ខ្លាំង​ឲ្យ​សញ្ញា​គ្នា​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម