អត្ថបទពាណិជ្ជកម្ម
​ស្រា​បៀរ Tiger នឹង​ចាប់​រង្វាន់ លើក​ទី ២ នៅ​ថ្ងៃអាទិត្យ ទី​៣០ ចុង​សប្តាហ៍​នេះ​
24, Jun 2019 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​ទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ស្រា​បៀរ Tiger នឹង​រៀបចំ​ការចាប់​រង្វាន់​លើក​ទី​ពីរ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​។​
 
​កម្មវិធី​ពិសេស​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ចាប់ពី​ម៉ោង ៨៖០០​យប់ ដល់ ៨៖៣០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​កំពូល​តារាចម្រៀង​ល្បី​ប្រចាំ​ព្រះរាជា​ចក្រ​កម្ពុជា​គឺ អ្នកនាង ឱក សុគន្ធ​កញ្ញា ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​​ទស្សនិកជន​។ 

 
​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ Tiger សម្រាប់​កម្មវិធី​​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ស្រា​បៀរ Tiger នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់​។​
 
​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​? 
 
​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!! 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com