អត្ថបទពាណិជ្ជកម្ម
​ស្រា​បៀ​សិង្ហ​ប្រគល់​រង្វាន់​ខុន​ដូ​ដ៏​ថ្មី​សន្លាង ដល់​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​ឆ្នាំ​២០១៩
24, Jun 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រា​បៀ​សិង្ហ បានប្រគល់​រង្វាន់​ដ៏​អស្ចារ្យ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៩ នេះ គឺ​រង្វាន់​ខុន​ដូ​ដ៏​ថ្មី​សន្លាង​ចំនួន ១ unit  ។ ការប្រគល់​រង្វាន់​នេះ ធ្វើ​ឡើ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត នៅ​ស្ថានីយទូរទស្សន៍ CTN កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ​។
 
​គូ​ស្វាមី​ដែលមាន​សំណាង​មានឈ្មោះ  ផល្លី ផល្លា និង​ភរិយា​ឈ្មោះ ហួត លាង​គីម​។ អ្នក​ទាំង​២ រស់នៅ​ភូមិ​ព្រែក​ក្របៅ​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ បន្ទាប់ពី​បានឈ្នះ​រង្វាន់​ខុន​ដូ​ពី​ស្រា​បៀរ​សិង្ហ​គាត់​បញ្ជាក់​ដូច្នេះ​៖«​យើង​ទាំងពីរ​នាក់ រំភើប​រីករាយ​មែនទែន ហើយ​មិន​នឹកស្មាន​មានសំណាង​ឈ្នះ​នោះទេ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង​ទាំងពីរ​។ វា​ពិតជា​អស្ចារ្យ​មែនទែន ។ យើងខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន ស្រា​បៀ​សិង្ហ ដែល​បាន​បង្កើត​នូវ​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ និង​ជូនពរ​ឲ្យ​ក្រុមហ៊ុន​មាន​អតិថិជន​គាំទ្រ​កាន់តែច្រើន ជាពិសេស​សម្រាប់​ការ​ជាវ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​»​។ 


 
​លោក Alvin Gun ដែលជា​នាយក​គ្រប់គ្រង​ផ្នែក​លក់​នៅ​ក្រុមហ៊ុនស្រា​បៀរ​សិង្ហ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នេះ​ថា​៖«​ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន​របស់ខ្លួន ដែល​បានជ្រើសរើស​យក​ស្រា​បៀរ សិង្ហ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជា​រៀងរាល់ឆ្នាំ​ស្រា​បៀរ​សិង្ហ តែងតែមាន​កម្មវិធី​ផ្តល់​ចំណងដៃ​អាពាហ៍ពិពាហ៍ ជូន​ដល់​ម្ចាស់​មង្គលការ​ជានិច្ច និង​មានការ​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀតផង​ដែរ​»​។​
 
​សូមបញ្ជាក់ថា នេះ​ជាការ​ចាប់​រង្វាន់​ផ្តល់​សំណាង ជូន​អតិថិជន​ដែល​ជាវ​ស្រា​បៀរ​សិង្ហ សម្រាប់​កម្មវិធី​អា​ពា​ហ៍ ពិពាហ៍​ក្នុង ២០១៩ នេះ​។​
 
​ស្រា​បៀរ​សិង្ហ ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀ​សិង្ហ សម្រាប់​ថ្ងៃ​ពិសេស​របស់​លោកអ្នក ដើម្បី​ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀ​សិង្ហ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com