រថយន្តក្រុង​បុរាណ​ត្រូវបាន​នាំ​ពី​អង់គ្លេស មក​ជួល​ឲ្យ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្តក្រុង​បុរាណ​ត្រូវបាន​នាំ​ពី​អង់គ្លេស មក​ជួល​ឲ្យ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​
24, Jun 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​រថយន្ត​បុរាណៗ​ដែលមាន​រូបរាង​តូចៗ និង​ទាក់ទាញ​នោះ នៅ​កម្ពុជា ក៏មាន​រថយន្តក្រុង​បុរាណ​ផងដែរ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ទៀង សត្យា អ្នក​រចនា​ក្រ​ហ្វិ​កនៅ​សណ្ឋាគារ MAADS បាន​ប្រាប់ថា ក្រុង​បុរាណ ដែល MAADS ដាក់​ជួល​គឺម៉ាក​ Associated Equipment Company (AEC) ម៉ូ​ឌែ​ល Routemaster ឆ្នាំ ១៩៨០​។ លោក​សត្យា បាន​ឲ្យ​ដឹងថា ឡានក្រុង​ពីរ​ជាន់​ពណ៌​ក្រហម​នេះ ជា​និម្មិត​រូប​រាជធានី​ប្រទេស​អង់គ្លេស តាំងពី​ឆ្នាំ​១៩៥៨​។​

 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ទៀង សត្យា​ដូចតទៅ​៖



 
​ក្រុមហ៊ុន Marque បាន ផលិត​រថយន្ដ​ម៉ូ​ឌែ​ល​ដើម​រហូតដល់​ឆ្នាំ​១៩៦៨ ក៏ប៉ុន្តែ​ម៉ូ​ឌែ​ល​បន្ទាប់​មាន​រូបរាង​បុរាណ​ស្រដៀងៗ​។ គេ​បាន​ឈប់​ផលិត​រថយន្ដក្រុង Routemaster នៅ​ឆ្នាំ​២០០៥ ប៉ុន្តែ​រហូតដល់​សព្វថ្ងៃ​នេះ ក៏​នៅតែមាន​ឡានក្រុង​សាធារណៈ​មួយ​ខ្សែ នៅ​ទីក្រុង​ឡុង​ដ៍ ដែល​ប្រើ​រថយន្ដ​បុរាណ​នោះ ដូច​សម័យមុន​ដែរ​។ សូមបញ្ជាក់ថា ម៉ា​សិន​ស្ថិតនៅ​ខាងមុខ​។ ហើយ​ត្រូវបាន​ផលិត Rotemaster ទាំងអស់​ក្នុង​រោងចក្រ Southall នៅ​ទីក្រុង Bristol ដែល​មួយចំនួន​មាន​ចង្កូត​ខាងឆ្វេង ដើម្បី​លក់​ទៅ​ក្រៅ​ស្រុក​៕
 








Tag:
 រថយន្ត​បុរាណ​
 ​ឡានក្រុង​បុរាណ​
 ​យានយន្ត​
 ​រថយន្ត​
 Automobile
 StarAuto
© រក្សាសិទ្ធិដោយ thmeythmey.com