ជាតិ
បីថ្ងៃក្រោមគំនរបាក់បែក កាក់ គា នៅមានជីវិត ខណៈគ្រួសារត្រៀមធ្វើបុណ្យទៅហើយ
× ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រី អ៊ុន ម៉ារី ដែលរស់នៅខេត្តព្រៃវែង ទទួលដំណឹងតែពីការរកឃើញសាកសពជនរងគ្រោះក្នុងអគារបាក់បែកក្នុងខេត្តព្រះសីហនុ។ អ្នកស្រីអស់សង្ឃឹមទៅហើយ ដោយមិនរំពឹងថា កាក់ គា ដែលជាកូនប្រុសច្បងរបស់ខ្លួន រស់រានមានជីវិតឡើយ។
២យប់ និង៣ថ្ងៃ ក្រោយមក ដំណឹងដ៏រីករាយបានកើតឡើងសម្រាប់ក្រុមគ្រួសាររបស់យុវជនអាយុ១៧ឆ្នាំរូបនេះ។ កាក់ គា ស្ថិតក្នុងចំណោមកម្មករសំណង់ពីរនាក់ ដែលនៅរស់រានពីមានជីវិតពីគ្រោះថ្នាក់រលំ ដែលត្រូវបានក្រុមសង្គ្រោះរកឃើញនារសៀលថ្ងៃទី២៤ ខែមិថុនា។
ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ អ្នកស្រី អ៊ុន ម៉ារី ដែលធ្លាក់ខ្លួនឈឺ ដោយសារតែគិតពីកូននោះបានអះអាងថា ដោយសារតែរយៈពេល៣ថ្ងៃទៅហើយ ក្រុមសង្គ្រោះ មិនទាន់រកឃើញកូនប្រុស អ្នកស្រី ក៏អស់សង្ឃឹម ហើយក៏សម្រេចចិត្តរៀបចំរោងបុណ្យទុកជាមុន។
ទើបតែរៀបចំរោងរួចមិនទាន់បានប៉ុន្មានផង អ្នកស្រី ក៏ទទួលបានដំណឹងដ៏ល្អ ដោយកូនប្រុសអ្នកស្រី នៅមានជីវិត។ អ្នកស្រី មានក្តីរំភើបជាពន់ពេក ក្រោយទទួលដំណឹងនេះ។
សូមស្តាប់អ្នកស្រី អ៊ុន ម៉ារី៖
អ្នកស្រី អ៊ុន ម៉ារី ម្តាយរបស់ លោក កាក់ គា ដែលជារងគ្រោះក្នុងហេតុការណ៍រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពពីថ្ងៃទី២២ មិនាថុ ឆ្នាំ២០១៩។ (រូបកណ្តាល អ្នកស្រី អ៊ុន ម៉ារី)
© រក្សាសិទ្ធិដោយ thmeythmey.com