សម្តេច ហ៊ុន សែន៖ រលំអគារនេះ ជាបទពិសោធ មិនត្រូវឲ្យកើតឡើងម្តងទៀតទេ
ជាតិ
សម្តេច ហ៊ុន សែន៖ រលំអគារនេះ ជាបទពិសោធ មិនត្រូវឲ្យកើតឡើងម្តងទៀតទេ
24, Jun 2019 , 6:49 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី និយាយទៅកាន់អ្នកកាសែត
សម្តេចនាយករដ្ឋមន្រ្តី និយាយទៅកាន់អ្នកកាសែត
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសោកនាដកម្មនៃការបាក់អគារនៅខេត្តព្រះសីហនុ ថាជាមេរៀននិងជាបទពិសោធសម្រាប់អាជ្ញាធរ។ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ពីថ្ងៃនេះទៅ អាជ្ញាធរ ត្រូវតែអនុវត្តច្បាប់ចំពោះការសាងសង់។  

នៅចំពោះមុខអ្នកកាសែត នៅកន្លែងកើតហេតុ ម៉ោងជិត៧យប់ ថ្ងៃទី២៤មិថុនានេះ ប្រមុខរដ្ឋាភិបាល ប្រកាសយ៉ាងដូច្នេះថា «មិនត្រូវឲ្យមានករណីនេះ កើតម្តងទៀតទេ។ សំណង់ណាគ្មានច្បាប់ ត្រូវផ្អាក គឺផ្អាក»។ 

Tag:
 រលំអគារ
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com