កីឡាជាតិ
ជាតិ
Angela Lee ឡើង​ការពារ​ខ្សែក្រវាត់​ពិភពលោក​នៅ​សង្វៀន ONE ខែកក្កដា​
24, Jun 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​គុន​ចម្រុះ Angela Lee ដែលជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Champion ត្រឡប់​ទៅ​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​នៅ​សង្វៀន  ONE: MASTERS OF DESTINY នា​ដើមខែ​កក្កដា ខាងមុខនេះ​។​


 
 កីឡាការិនី​មកពី​សិង្ហ​បុរី​វ័យ ២២ ឆ្នាំ​រូបនេះ​ប្រឈម​នឹង Michelle Nicolini ដែលជា​ជើងឯក​ជី​ជិត​ស៊ូ​កម្រិត​ពិភពលោក​ជាច្រើន​សម័យ (Jiu-Jitsu World Champion) នៅ​ថ្ងៃទី ១២ ខែ កក្កដា នៅ​ទីលាន Axiata Arena នា​ក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុងនាម​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជី​ជិត​ស៊ូ Lee មាន​ទំនុកចិត្ត​ធ្វើ​ឲ្យ Michelle គ្រោះថ្នាក់​ទោះ​ប្រកួត​ប្រើ​ជំហរ​ឈរ និង វ៉ៃ​ជំហរ​ដេក​ក្ដី ដើម្បី​ការពារ​តំណែង​ខ្សែក្រវាត់​លំដាប់​ពិភពលោក​របស់ខ្លួន​។ គេ​រង់ចាំ​តាមដាន​ថា Lee អាច​យកឈ្នះ Nicolini ដោយ​វិធី​ណា​ដើម្បី​ការពារ​ខ្សែក្រវាត់ បន្ទាប់ពី រង​បរាជ័យ​ទល់នឹង Xiong Jing Nan​ម្ចាស់​ជើងឯក ONE Strawweight World Champion កាល​ខែ មីនា កន្លងទៅ​។ សូម​តាមដាន​បទសម្ភាសន៍​ដូចខាងក្រោម​៖



ONE ៖ តើ​យល់​ណា​ចំពោះ​ការ​ត្រឡប់មក​សង្វៀន​ជាថ្មី នៅ ONE?
 
AL៖ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង បន្ទាប់ពី​សម្រាក​តាំងពី​ខែ មីនា​មក​។ ហើយ​ខ្ញុំ​នៅតែ​បន្តសកម្មភាព​ហ្វឹកហាត់​របស់ខ្ញុំ ដោយ​មិន​គិត​អំពី​បរាជ័យ​កាល​នៅ​ជប៉ុន​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ដើម្បី​ការពារ​ខ្សែក្រវាត់ ពិភពលោក​របស់ខ្ញុំ មុនពេល​ចប់​ឆ្នាំ ២០១៩ ទោះ​ប៉ះ​អ្នកណា​ក៏ដោយ​។ 
 
ONE៖ ហេតុអ្វី​បានជា Lee ចង់​ប្រកួត​ក្នុង​ទម្ងន់ Strawweight នាពេលនោះ​?
 
AL៖ ខ្ញុំ​មាន​មហិច្ឆតា​បញ្ចប់​កិច្ចការ​របស់ខ្ញុំ​។ ទោះ​បរ​ជ័យ ខ្ញុំ​អត់​មាន​បញ្ហា​ទេ​ក្នុងការ​ប្រកួត​លើកចុងក្រោយ​របស់ខ្ញុំ​។ ខ្ញុំ​ចង់​ឲ្យ​ខ្លួនឯង​រវល់ និង​ដាក់​កំហិត​ខ្លួនឯង​ឲ្យ​ខ្លាំង​ជាង​មុន​។ 
 
ONE:៖ មាន​ពាក្យ​អ្វី​និយាយ​ទៅកាន់​វីរនារី​ជើងឯក​ជី​ជិត​ស៊ូ ដូច Michelle Nicolini មុន​ប៉ះគ្នា​?
 
AL៖ ខ្ញុំ​ពិតជា​រំភើប ហើយ​ខ្ញុំ​គិតថា​វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​។ Michelle មានឈ្មោះ​ល្បី​ណាស់​ជាពិសេស​ជំនាញ ជី​ជិត​ស៊ូ ។ ខ្ញុំ​ដឹង​អំពី​រឿង​ដែល​ត្រូវធ្វើ និង ធ្វើ​ឲ្យ​ប្រកួត​កាន់តែ​ជក់ចិត្ត​។ 
 
ONE៖ តើ​ការ​ចាញ់​ទល់​ន​នឹង Tiffany Teo របស់ Nicolini ជា​រឿង​មួយ​ដែល​អាច​ទទួលលទ្ធផល​ល្អជា​មួយ Nicolini នា​ការប្រកួត​ខាងមុខ​ទេ​?
 
AL៖ ការពិត​គ្រូបង្វឹក​របស់ Tiffany Teo ធ្វើការ​ងារ​ល្អ​ណាស់ និង​បានរៀបចំ​កលល្បិច​សម្រាប់​កូនសិស្ស​បានល្អ​។ ប៉ុន្តែ​បើ​មើល Michelle ពិតជា​ខ្លាំង​មិនធម្មតា​ដែរ​។ គេ​ធ្វើ​បានល្អ ព្យាយាម​ទាត់ ហើយ​មើលទៅ ៣ ទឹក​នោះ​ពិតជា​ជក់​ជិត​មែនទែន​។ ខ្ញុំ​គិតថា​វា​ជាការ​ប្រកួត​ដ៏​វ័យឆ្លាត​រវាង​គេ​ទាំងពីរ​។ យ៉ាងណាមិញ Michelle មាន​ក្បាច់​សម្លាប់ ជី​ជិត​ស៊ូ ប៉ុន្តែ​ខ្ញុំ​គិតថា​គេ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​ក្បាច់គុន​ចម្រុះ​នោះទេ​។  ពិតណាស់ ក្រុម​របស់ខ្ញុំ និង ខ្ញុំ​កំពុងតែ​រៀបចំ​អ្វីដែល​អាច​ទប់​ទល់នឹង​ជើង​ខ្លាំង​រូបនេះ​។ យើង​ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​គុន​ចម្រុះ​នេះ​។ យើង​ត្រូវតែ​ប្រើ​ក្បាច់​ខុសគ្នា​មិន​ដូច Teo ទេ​។ ខ្ញុំ​នឹង​បញ្ចប់​គេ​ឲ្យ​បាន​នៅពេលណា​ដែលមាន​ឱកាស​។ 
 
ONE៖ ដៃគូ​មាន​កម្រិត​ជី​ជិត​ស៊ូ ខ្សែក្រវាត់​ខ្មៅ តើ​ធ្លាប់​គិតថា​ស្រួល​នឹង​ការ​វ៉ៃ​ផ្ដួល​លើ​ក្ដា​រេញ​ទេ​?
 
AL៖ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​បាន​ពេល​មាន​កម្លាំង​ខ្ញុំ​អាច​ប្រើ​លើ​គេ​។ យើង​មាន​ស្ទិល​សម្លាប់​ផ្សេងគ្នា​នៅលើ​ក្ដារ​រេញ​។ ខ្ញុំ​ដឹងថា​រូបគេ​នឹងធ្វើ​ឲ្យ​ខ្ញុំ​លំបាក ហើយ​ខ្ញុំ​ក៏​ដូចគ្នា​។ ខ្ញុំ​នឹង​រក​វិធី​បញ្ចប់​គេ​តាមរបៀប​របស់ខ្ញុំ​។ 
 
ONE៖ Lee ធ្វើ​បានល្អ​ក្នុងការ​វា​ឲ្យ​សន្លប់​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តើ​អាចទៅរួច​ទេ​ដើម្បី​វ៉ៃ Michelle ឲ្យ​សន្លប់​?
 
AL៖ នោះ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​។ ខ្ញុំ​ធ្លាប់​គេ​វ៉ៃ​សន្លប់​ក្នុង​អាជីព​របស់ខ្ញុំ​ម្ដង​។ ប៉ុន្តែ​បើសិន​យើង​មិន​សន្លប់ វា​ជា​រឿង​ល្អ​បំផុត​។ យ៉ាងណា យើង​ដឹងថា រឿង​អ្វី​ក៏​អាច​កើតមាន​បានដែរ​។ ការប្រកួត​របស់ខ្ញុំ​នឹង​បង្ហាញ​នាពេលខាងមុខ តែ​ខ្ញុំ​មិន​អួត​ក្អេងក្អាង​ទេ​។ ខ្ញុំ​មិនទាន់​ក្លាយជា​អ្នក​ប្រកួត​ដ៏​ល្អឥតខ្ចោះ​នៅឡើយ​។ នៅ​មានរឿង​ជាច្រើន​ត្រូវ​រៀន ហើយ​ពេល​ខ្ញុំ​ឈាន​ជើង​ចូល​រេញ លើកដំបូង ខ្ញុំ​គិតថា​ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​គោលដៅ​ថ្មី​។ 
 
ONE៖ តើ​មាន​ចំណុច​អ្វី​ត្រូវ​និយាយ​ក្រោយ​បរាជ័យ​ទល់នឹង Xiong?
 
AL៖ វា​ជា​ការពិត នេះ​ជា​កំណត់ត្រា​របស់ខ្ញុំ ដែល​មិនល្អ​។ ខ្ញុំ​ចង់​រក្សា​ការប្រកួត​មិនដែល​ចាញ់​។  តែ​ជា​ពេល​លំបាក​ក្នុង​ធ្វើ​។ យ៉ាងណាក្ដី​ខ្ញុំ​មាន​មោទនភាព​នូវ​អ្វីដែល​ខ្ញុំ​បានធ្វើ​ដល់ពេលនេះ​។ បើ​ត្រឡប់​ទៅ​មើល​ការប្រកួត​នោះ ខ្ញុំ​ត្រូវតែ​កែប្រែ ហាត់​ឲ្យ​ខ្លាំង ធ្វើការ​ខ្លាំង និង បង្កើត​ការតាំង​ចិត្ត​ឡើងវិញ​។ ដំបូង​ឡើយ យើង​ត្រូវ​ប្រកួត​នា​ខែ វិច្ឆិកា ទេ​នៅ​សិង្ហ​បុរី ប៉ុន្តែ​ត្រូវ​ពន្យារពេល​ដោយសារ​ខ្ញុំ​របួស​ខ្នង​ពេល​ហ្វឹកហាត់ ហើយ​អាច​ជះ​ដល់​លទ្ធផល​ដែរ​។ ខ្ញុំ​គ្មាន​ការ​ដោះសារ​ទេ​។ ខ្ញុំ​នឹងមិន​ឲ្យ​រឿងនេះ​កើតឡើង​ម្ដង​ទៀតឡើយ​។ ខ្ញុំ​បាន​រៀន​ជាច្រើន​នៅលើ​រេញ ហើយ ខ្ញុំ​នឹង​ប្រើ​វិធី​វ័យឆ្លាត​របស់ខ្ញុំ​។ 
 
ONE៖ តើ​អ្នក​គិតថា​អាច​នឹង​យកឈ្នះ Xiong ដើម្បី​សងសឹក​វិញ​ទេ​?
 
AL៖ ច្បាស់​ណាស់​! វា​ការងារ​មិនទាន់​បញ្ចប់​ទេ​។ យើង​រង់ចាំ​ការប្រកួត ប្រភេទ​ទម្ងន់ Atomweight វិញ​ម្ដង​។ ខ្ញុំ​ពិតជា​ចង់​ស្ដារ​កិត្តិយស​របស់ខ្ញុំ​។ បើ​មានឱកាស​ខ្ញុំ​នឹង​ចាប់​វា​។ ឥឡូវនេះ​ខ្ញុំ​ផ្ដោតលើ​ការការពារ ខ្សែក្រវាត់​របស់ខ្ញុំ Atomweight World Title ឆ្នាំនេះ​សិន​។ រង់ចាំ​មើលថា​អ្នកណា​ជា​កំពូល​កីឡាការិនី​ពិតប្រាកដ​។ 
 
ONE៖ យើង​ឃើញថា Mei Yamaguchi ឈ្នះ​ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​នេះ ហើយ Xiong ក៏​ដូចគ្នា តើ​អ្នក​ចង់​ឲ្យ​គេ​ទាំងពីរ​ដណ្ដើម​ខ្សែក្រវាត់ World Title របស់ខ្លួន​ទេ​? 
 
AL៖ ខ្ញុំ​មិនទាន់​ច្បាស់​ដែរ​ថា អ្នកណា​ដែល ONE Championship ចង់​ឲ្យ​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ពី​ខ្ញុំ ជាជាង​អ្នក​ទាំងពីរ​ទេ​។ ខ្ញុំ​មិនទាន់​ឃើញ​អ្នកណា​ដែល​ល្អ​ជាង​ពួកគេ​ទាំងពីរ​នោះឡើយ​នាពេល​ឥឡូវនេះ​។ ខ្ញុំ​គោរព​លើ​ការសម្រេចចិត្ត​របស់ ONE​។ ខ្ញុំ​រីករាយ​នឹង​ជួប​ពួកគេ ឬ Xiong ម្ដងទៀត ឬ ពេលណា​ដែល​សមស្រប​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com