ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គួច ចំរើន លោក អ៊ុន ចាន់​ដា និង​លោក ប្រាក់ សុវណ្ណ ទទួលបាន​ការតែងតាំង​ជា​ផ្លូវការ​
24, Jun 2019 , 8:17 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បានចេញ​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក តែងតាំង​លោក គួច ចំរើន ជា​អភិបាល​ព្រះសីហនុ លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម និង​លោក ប្រាក់ សុវណ្ណ ជា​អភិបាលខេត្ត​ព្រះវិហារ​។​



អត្ថបទទាក់ទង

​លោក គួច ចំរើន ផ្ទេរ​ភារកិច្ច​ពី​អភិបាល​ខេត្តកំពង់ចាម ទៅធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន​។ លោក យន្ត មីន បាន​លាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ នា​រយៈពេល​២​ថ្ងៃក្រោយ ការដួលរលំ​អគារ​៧​ជាន់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់ និង​ជាង​២០​នាក់​រងរបួស​។​

​តំណែង​អភិបាលខេត្ត​កំពង់ចាម របស់លោក គួច ចំរើន ត្រូវបាន​ជំនួស​ដោយ លោក អ៊ុន ចាន់​ដា ដែល​ផ្ទេរ​ពី​អភិបាលខេត្ត​ព្រះវិហារ​។ តួនាទី​ជា​អភិបាលខេត្ត​ព្រះវិហារ ត្រូវបាន​ទៅលើ​លោក ប្រាក់ សុវណ្ណ ដែល​បច្ចុប្បន្ន​អភិបាលរង​ខេត្តស្វាយរៀង​។​

​ជាមួយគ្នានេះ  លោក យន្ត មីន ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ត្រៀម​ទទួល​ភារកិច្ច​ថ្មី​៕



© រក្សាសិទ្ធិដោយ thmeythmey.com