អត្ថបទពាណិជ្ជកម្ម
កម្មវិធី ACE Open Day នឹងត្រូវរៀបចំទ្បើងរយៈពេល ៣ ថ្ងៃពេញ ដើម្បីស្វាគមន៍សិស្សានុសិស្ស និងអាណាព្យាបាល ស្វែងយល់ពីកម្មវិធីសិក្សាភាសាអង់គ្លេសដោយសេរី!
× ដោយមានការគាំទ្រពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល កម្មវិធី ACE Open Day ត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ ដើម្បីឲ្យសិស្សនិស្សិត និងអាណាព្យាបាលទាំងអស់មានឱកាសបន្ថែមក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ពីកម្មវិធីសិក្សាភាសាអង់គ្លេស និងអត្ថប្រយោជន៏ផ្សេងៗមុនសម្រេចចិត្តចុះឈ្មោះចូលសិក្សានៅ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលា អេស៊ីអ៊ី)។ កម្មវិធី ACE Open Day នឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃអាទិត្យទី៣០ ខែមិថុនា ដល់ ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំង៥ របស់សាលាអេស៊ីអ៊ី នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក និងទីតាំងសៀមរាប)។
សិស្សានុសិស្សកំពុងរៀនសាកល្បង នៅមជ្ឍមណ្ឌលស្វ័យសិក្សា (GIL Centre) ដែលបំពាក់ដោយសម្ភារបរិក្ខារដ៏ទំនើប
សិស្សនិស្សិត និងអាណាព្យាបាលដែលចូលរួមនឹងមានឱកាសស្វែងយល់ពីសាលា អេស៊ីអ៊ី កាន់តែច្បាស់ដោយចូលរួមសកម្មភាពផ្សេងៗដូចជា៖ ទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បង ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពី របៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏មានឱកាសទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗ ដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។
ការប្រឹក្សាយោបល់ជាមួយគ្រូជំនាញពី របៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ
ការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃតាមប្រព័ន្ធកំព្យុទ័រ
គួរបញ្ជាក់ផងដែរថាមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ក្នុងតំបន់អាស៊ីអាគ្នេយ៏ ដែលបំពាក់ដោយសម្ភារៈសិក្សា និងកម្មវិធីសិក្សាទំនើបៗ។ សាលាអេស៊ីអ៊ី ផ្ដល់ជូនការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ (General English Program) ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com