World Cup នារី​៖ ម្ចាស់​ជើងឯក​អាមេរិក​ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​បារាំង ខណៈ​ស៊ុយអែត​ប៉ះ​អាល្លឺម៉ង់​វគ្គ​១/៤
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ម្ចាស់​ជើងឯក​អាមេរិក​ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​បារាំង ខណៈ​ស៊ុយអែត​ប៉ះ​អាល្លឺម៉ង់​វគ្គ​១/៤
25, Jun 2019 , 11:43 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នារី​អាមេរិក​បាន​ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​បារាំង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​ស៊ុយអែត​នឹងត្រូវ​តតាំង​ជាមួយ​អាល្លឺម៉ង់​នៃ​ការប្រកួត​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩​។​


អត្ថបទទាក់ទង
 
​នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​២៤ ខែមិថុនា ម្ចាស់​ការពារ​តំណែង​ជើងឯក​អាមេរិក​បាន​ទម្លាក់​អេ​ស្ប៉ា​ញ ដោយ​លទ្ធផល ២-១ ដើម្បី​បន្តដំណើរ​ទៅកាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ ២​គ្រាប់​របស់​អាមេរិក​ធ្វើបាន​ដោយ​ប្រធាន​ក្រុម Megan Rapinoe ម្នាក់ឯង​តាមរយៈ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ទាំង​២​គ្រាប់ រីឯ​១​គ្រាប់​របស់​អេ​ស្ប៉ា​ញ​សម្រេចបាន​ដោយ Jennifer Hermoso​។​
 
​ដោយឡែក​ក្រុមកីឡា​ការិនី​ស៊ុត​អែ​ត​តាមរយៈ​ការទទួល​ជ័យជម្នះ​លើ​ក្រុម​កាណាដា ១-០ ដែល​ធ្វើបាន​ដោយ Stina Blackstenius បាន​នាំ​ពួកគេ​បន្តទៅ​ជួប​អាល្លឺម៉ង់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ឆ្នាំ​២០១៩​នេះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៥ ខែមិថុនា គេ​រកឃើញ​ក្រុម​ត្រូវ​ប្រកួតប្រជែង​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ចំនួន​៣​គូ​ហើយ ក្នុងនោះ​បារាំង​ប៉ះ​អាមេរិក ស៊ុយអែត​ជួប​អាល្លឺម៉ង ហើយ​អង់គ្លេស​ត្រូវ​តទល់​ជាមួយ​ន័​រ​វែ​ស​។ សម្រាប់​មួយគូ​ទៀត​គឺ​ត្រូវ​រង់ចាំ​ការជួបគ្នា​រវាង​ចិន​-​អ៊ីតាលី និង​ហូ​ឡង់​-​ជប៉ុន​នៅ​វគ្គ​១៦​ក្រុម​ដើម្បី​យក​ពីរ​ក្រុម​ទៅ​ប្រជែង​គ្នា​បន្តទៀត​៕
 


Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com