អត្ថបទពាណិជ្ជកម្ម
CAM-ASEAN កំពុង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​កុមារ​ឆ្លាត​សតវត្ស​ទី​២១
25, Jun 2019 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) កំពុង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​កុមារ​ឆ្លាត​សតវត្ស​ទី​២១ ដើម្បី​ផ្តល់ឱកាស​ឲ្យ​កុមារ អាយុ​ពី ៦ ដល់​១២​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​រដ្ឋ និង​ឯកជន ចូលរួម​ប្រកួតប្រជែង​តាម​ដំណាក់កាល​សំខាន់ៗ​ជាច្រើន​។​

​កម្មវិធី​ប្រកួតប្រជែង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​៣ គឺ​៖
 
១. លើកទឹកចិត្ត​និង​គាំទ្រ​ដល់​សិស្សានុសិស្ស​វ័យក្មេង ឲ្យ​អភិវឌ្ឍ​ជំនាញ​ស្នូល​របស់​ពួកគេ (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា​)​។​
២. ផ្តល់ឱកាស​ដល់​ប្អូនៗ​កុមារ ក្នុងការ​អភិវឌ្ឍ​អាកប្បកិរិយា ជំនាញ និង​ចំណេះដឹង ដើម្បី​យល់ដឹង និង​ចូលរួម​ក្នុង​ពិភពលោក ដែលមាន​ការតភ្ជាប់​គ្នា​ជាស​កល ដែលជា​ពិសេស ជួយ​ឲ្យ​ពួកគេ ចេះ​វែកញែក និង​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​
៣. ធានាថា​ប្អូនៗ​កុមារ អាច​លូតលាស់​បាន​នៅក្នុង​ពិភពលោក​មួយ ដែលមាន​ការអភិវឌ្ឍ​គ្មាន​ព្រំដែន​។​
 
​សូមបញ្ជាក់ថា កុមារ​ដែល​ទទួលបាន​ជ័យលាភី​លេខ ១ នឹងត្រូវ​នឹង​ទទួលបាន​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ប្រទេស​សិង្ហ​បុរី​។ 
​កម្មវិធី​នេះ ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ ។ តម្លៃ ៥​ដុល្លារ​សម្រាប់​សិស្ស​ទូទៅ និង​ចូលរួម​ដោយ​ឥតគិតថ្លៃ សម្រាប់​សិស្ស CAM-ASEAN​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅកាន់​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា អាស៊ាន តាមរយៈ​អាសយដ្ឋាន អគារ​លេខ​១៨B ផ្លូវ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន​ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០​ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។​
 
​ទូរស័ព្ទ​លេខ​៖ 023 976 999 / 070 77 44 50 / 011 77 44 50 ។​
​គេហទំព័រ​៖ http://cam-asean.com/young-learner-programs/ ។​
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com