អត្ថបទពាណិជ្ជកម្ម
មាន​ថវិកា​ត្រឹម 300$ ទៅ 400$ ទូរ​សព្ទ OPPO ជា​ម៉ូ​ឌែ​ល​មួយ​ដែល​សាក​សម ក្នុងការ​ប្រើប្រាស់​
25, Jun 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​បច្ចេកវិទ្យា​ទូរស័ព្ទ​កាន់តែ​ទំនើប នោះ​តម្លៃ​ទូរស័ព្ទ​ក៏​កាន់តែ​មានការ​ប្រកួតប្រជែង​គ្នា តម្រូវ​ទៅតាម​កត្តា​ជីវភាព​ជាក់ស្តែង របស់​មនុស្ស​ម្នាក់ៗ​។ ទោះជា​តម្លៃ​មានការ​ប្រកួតប្រជែង​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយចំនួនធំ បាន​រិះរក​មធ្យោបាយ​បង្កើត​នូវ​អ្វីដែល​ថ្មីៗ និង​មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន ដើម្បី​ផលិត​ចេញ​ជា​ទូរ​សព្ទ​ដ៏​ឆ្លាត​វៃ​របស់​ពួកគេ​ដាក់លក់​នៅលើ​ទីផ្សារ​។
 
​ដូច្នេះ​យើងខ្ញុំ​សូម​ណែនាំ​ស៊េរី​ទូរ​សព្ទ ៤​ម៉ែ​ឌែ​ល របស់​ក្រុមហ៊ុន OPPO  ដែលមាន​តម្លៃ​ចាប់ពី​ជិត ៣០០​ដុល្លារ ដល់ ៤០០​ដុល្លារ ដែលមាន​ការ Update ខ្លាំង​ចុងក្រោយ ដែល​លោកអ្នក​អាច​ពិចារណា​បាន មុននឹង​សម្រេចចិត្ត​ទិញ យកទៅ​ប្រើប្រាស់​។ ទូរ​សព្ទ ៤​ម៉ូ​ឌែ​ល​នេះ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ ដោយ​វា​មានតម្លៃ​សមរម្យ ហើយ​មាន​សមត្ថភាព​ខ្ពស់​ថែម​ទៀតផង​។​


 
​ទី​១ គឺ​ត្រកូល A របស់ OPPO ដែលមាន​ឈ្មោះថា OPPO A7 ។ ម៉ូ​ឌែ​ល​មួយ​នេះ មានតម្លៃ 229$ ហើយ​វា​ធ្លាប់​បានទទួល​ការចាប់អារម្មណ៍​ខ្លាំង ពី​ក្រុម​យុវវ័យ កាលពីដើមឆ្នាំ​២០១៨ ជាមួយនឹង​អេក្រង់​តំណក់ទឹក ថាមពល​ថ្ម 4230mAh ទំហំ​ផ្ទុក 64GB​។  បន្ទាប់មក គឺ​ការបង្ហាញ​ខ្លួន​របស់​ត្រកូល F ដើមឆ្នាំ​២០១៩ មានដូចជា OPPO F11 តម្លៃ 299$ មក​ជាមួយនឹង​អេក្រង់​តំណក់ទឹក​ដដែល ដែលមាន​ថាមពល​ថ្ម 4020mAh ទំហំ​ផ្ទុក​128GB មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន កាមេរ៉ា​ក្រោយ​ថត​ច្បាស់ 48MP+5MP និង កាមេរ៉ា​មុខ 16MP មានមុខ​ងារ AI Beauty ថែមទៀត ។ 


 
​ចុងក្រោយ​ត្រកូល F គឺមាន​ទូរស័ព្ទ OPPO F11 Pro ទំហំ 64GB តម្លៃ 339$ និង OPPO F11 Pro ទំហំ 128GB តម្លៃ 359$  ទាំងពីរ​ម៉ូ​ឌែ​ល​នេះ សឹងតែ​អាច​និយាយបានថា វា​ជា​ម៉ូ​ឌែ​ល​ដែល​កក្រើក​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​។ មូលហេតុ​នោះ គឺ​ដោយសារតែ​ភាព​វិវឌ្ឍន៍​របស់​វា មក​ជាមួយនឹង​កាមេរ៉ា​បង្កប់ខ្លួន​បែប​ទំនើប អាច​ផុស​ចុះឡើង​បាន​យ៉ាង​ងាយស្រួល នៅ​ចំ​កណ្តាល​តួខ្លួន​ទូរ​សព្ទ​តែម្តង​។ វា​បាន​អង្រួន​ទីផ្សារ​កម្ពុជា ជាពិសេស Fan OPPO ឲ្យ​បាក់​ស្រលាញ់​ពួកវា​តែម្តង រហូតដល់​តែ​ហាង​ខ្លះ មិនមាន​អីវ៉ាន់​សម្រាប់​ផ្តល់ជូន​អតិថិជន​របស់​ពួកគេ​ថែម​ទៀតផង​។ ទូ​សព្ទ​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​ថាមពល​ថ្ម 4000mAh មាន​ពីរ​ពណ៌ គឺ ពណ៌ Aurora Green និង Thunder Black ។ វា​មាន​អេក្រង់​លាត​ពេញ Panoramic Screen , កាមេរ៉ា​មុខ​បង្កប់ខ្លួន​ទំហំ 16MP +AI Beauty Technology 2.1 និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP +5MP​។ មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែលជា​ចំណុច​ប្រាថ្នា​ចង់បាន​របស់​ក្រុម Gamer គ្រប់រូប​។​
 
​ដូច្នេះ​តាមរយៈ​អត្ថបទ​មួយ​នេះ លោកអ្នក​នឹង​កាន់​តែមាន​ជម្រើស​ច្រើន និង​យល់​ច្បា់​អំពី​ចំណុច​សំខាន់ៗ របស់ ទូរស័ព្ទ OPPO ដ៏​កំពុងមាន​ប្រជាប្រិយភាព​នាពេល​បច្ចុប្បន្ន នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​៕


     
(​អត្ថបទ​ពាណិជ្ជកម្ម​)   
 

© រក្សាសិទ្ធិដោយ thmeythmey.com