ភ្នំពេញថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩៖ កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយ ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរ ក៏ដូចជាធ្វើឱ្យអតិថិជនទាំងអស់នៅកម្ពុជា ទន្ទឹងរង់ចាំយ៉ាងអន្ទះសាបានមកដល់ហើយ។
ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈអស្ចារ្យបំផុត ដែលឆ្លុះបញ្ចាំងពី«វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ»។ អ្វីដែលធ្វើឱ្យទូរទស្សន៍ Samsung QLED 8K នេះ មានការចាប់អារម្មណ៍យ៉ាងច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ ដែលមានភាពល្អឥតខ្ចោះទាំងផ្នែកគុណភាព ការច្នៃប្រឌិតទំនើប និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះ គឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖
1. Real 8K Resolution
ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ នៃរូបភាពធំច្បាស់ល្អក្នុងកម្រិត 8K ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ដូចក្នុងធម្មជាតិ ឬស្ថានពិតៗតែម្តង ជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33 លាន ភិចស៊ែលឯណោះ។
2. 8K AI Upscaling
ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K។
3. Quantum Processor 8K
ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ជួយផ្គត់ផ្គង់កម្រិតពណ៌ និងបង្ហាញរូបភាពឲ្យកាន់តែច្បាស់។
4. Quantum HDR 4000
ជាមួយទូរទស្សន៍សេរីថ្មីនេះដែរ វាផ្តល់់នូវ HDR រហូតដល់ 4000 ដែលអាចធ្វើឲ្យរូបភាពដែលបញ្ចេញមក កាន់តែច្បាស់ កាន់តែលម្អិត ទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។
5. Q Style
ជាមួយនឹងទូរទស្សន៍ QLED យើងមានបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចធ្វើឲ្យទូរទស្សន៍ អាចភ្ជាប់ជាមួយជញ្ជាំងស្ទើតែគ្មានចន្លោះ។ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍នេះ ក៏បានភ្ជាប់មកជាមួយដុំ One Connect និង invisible ដែលងាយស្រួលភ្ជាប់ ជាមួយឧបករណ៍ផ្សេងៗ និងមិនធ្វើឲ្យរញ៉េរញ៉ៃ។
6. Ambient Mode (Magic Screen)
ទូរទស្សន៍ Samsung QLED 8K មិនត្រឹមតែសម្រាប់មើលតែប៉ុណ្ណោះទេ តែក៏ជាឧបករណ៍សម្រាប់តាំងលំអគេហដ្ឋានផងដែរ ហើយអ្នកក៏អាចដាក់បង្ហាញរូបភាពបែបឌីជីថល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើន តាមតម្រូវការរបស់លោកអ្នក។
7. Air Play Connection
ជាមួយទូរទស្សន៍សេរីថ្មីនេះរបស់សាមសុង អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ពីទូរស័ព្ទទៅកាន់ទូរទស្សន៍ផងដែរ។
ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ល្បីលើពិភពលោកជាច្រើន ខាងផ្នែកបច្ចេកវិទ្យាដូចជា៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនាវដ្តី Forbes និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសំឡេង និងវីដេអូ បានកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ Samsung QLED 8K ដែលបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Q900R ថែមទាំងឲ្យពិន្ទុ 5 លើ 5 ទាំងអស់គ្នាតែម្តង ក្នុងការផ្តល់គុណភាពនៃការបង្ហាញរូបភាពបានច្បាស់ ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ។ Samsung QLED 8K ក៏មានរូបរាងស្អាតដ៏ទាក់ទាញ និងបច្ចេកវិទ្យា 8K AI Upscaling ដំបូងគេបំផុតតែមួយគត់ គ្មានគូប្រៀបក្នុងពិភពលោកផងដែរ។
(អត្ថបទពាណិជ្ជកម្ម)