អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នឹង​រៀបចំ​កម្មវិធី Discovery Festival នៅ​ថ្ងៃទី​២៧ និង​២៨ មិថុនា ឆ្នាំ​២០១៩
25, Jun 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩៖ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​រៀបចំ​កម្មវិធី Discovery Festival ជា​លើក​ទី​២ រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​២៧ និង​២៨ ខែមិថុនា​នេះ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​។ កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​បំណង​បង្ហាញ​វគ្គ​សិក្សា ដែល​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​បានផ្តល់​ជូន​ដល់​សិស្សានុសិស្ស ដែលជា​តម្រូវ​ការចាំបាច់ នៅក្នុង​វិស័យ​សុខាភិបាល និង        វិស័យ បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​។ នៅក្នុង​កម្មវិធី​នេះដែរ ក៏មាន​ការទទួលស្គាល់​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា​។
 
​ដូចជា​សិស្សានុសិស្ស និង​អាណាព្យាបាល ដែលមាន​ចំណាប់អារម្មណ៍ អាច​ចូលរួម​ដោយ​សេរី​នៅក្នុង​កម្មវិធី​នេះ ដើម្បី​ស្វែងយល់ ពី​ជីវិត​ជា​និស្សិត​នៅក្នុង​សាកលវិទ្យាល័យ​។ លោកអ្នក​នឹ​ទទួលបាន​ព័ត៌មាន​បន្ថែម នៅក្នុង​ការជ្រើសរើស​អា​ជីព​ការងារ នៅពេល​អនាគត ក៏ដូចជា​ការជ្រើសរើស​មុខវិជ្ជា ដែល​ខ្លួន​ពេញចិត្ត និង​ត្រឹមត្រូវ ទាំង​នៅក្នុង​វិស័យ​សុខាភិបាល និង​បច្ចេកវិទ្យា​។ 


 
​សាកលវិទ្យាល័យ រំពឹងថា​នឹងមាន​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ប្រមាណ​ជា​២,០០០​នាក់ ទាំង​សិស្សានុសិស្ស​ដែល​មកពី​បណ្តា​វិទ្យាល័យ​ផ្សេងៗ និង​សាធារណជន​ដែល​មកពី​គ្រប់​ស្ថាប័ន​ផងដែរ​។ 
​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​កម្មវិធី Discovery Festival នឹង​ទទួលបាន​ឱកាស​ក្នុងការ​ទំនាក់ទំនង​យ៉ាង​ជិតស្និត ជាមួយនឹង​និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ដែល​កំពុងតែ​សិក្សា​ផ្ទាល់ នៅក្នុង​កម្មវិធី​ទាំងមូល ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​កាន់តែច្បាស់ ពី​វគ្គ​សិក្សា​ឱកាស ក្នុងការ​ចាប់យក​អាជីព​ការងារ​នាពេល​អនាគត និង​ទទួលបាន​នូវ​ការចែករំលែក​បទពិសោធ​ន៍ ដែល​សាកលវិទ្យាល័យ​បានផ្តល់​ជូនទៅ​តាម​វគ្គ​សិក្សា​នីមួយៗ​។​


 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ផ្តោត​សំខាន់​ទៅលើ​គុណភាព​នៃ​ការអប់រំ​ខ្ពស់ ដល់​និស្សិត​ដែល​កំពុង​សិក្សា នៅក្នុង​នោះ ៧០% នៃ​សាស្ត្រាចារ្យ​របស់​យើង សុទ្ធតែជា​អ្នកមាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការបង្រៀន និង​បានបញ្ចប់​ថ្នាក់បណ្ឌិត​។ បន្ថែម​ពីនេះ​ទៀត ១ ភាគ ៣ នៃ​បុគ្គលិក​សាកលវិទ្យាល័យ សុទ្ធសឹងតែ​ជា​ជនជាតិ​បរទេស ដែល​បាន​នាំយក​ជំនាញ និង​បទពិសោធន៍​កម្រិត​សាកល​មក​ចែករំលែក ជាពិសេស​ដល់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា នៅក្នុង​ការស្វែងរក​ការងារ ដែលមាន​ការអនុវត្ត​ន៍​ជា​លក្ខណៈ​អន្តរជាតិ​។ និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​ទទួលបាន​ការសិក្សា​បន្ថែ​ម ពីបទ​ពិសោធន៍​ដោយ​ពួកគេ បាន​ឱកាស​ក្នុង​ការចុះ​កម្មសិក្សា នៅក្រៅ​ប្រទេស​នាពេល​កន្លងមក ដើម្បី​ជាដើម​ទុន នៅក្នុង​ការយល់ដឹង​ពី​វិធី​ទទួលយក​ឱកាស​ទាំងនេះ​ដោយ​ខ្លួនឯង​ថែមទៀត​ផង​។​


 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ ដែល​ទទួលស្គាល់ ជា​លក្ខណៈ​អន្តរជាតិ នៅក្នុង​ការផ្តល់​វគ្គ​សិក្សា ផ្នែក​វេជ្ជសាស្ត្រ ផ្នែក​ទន្តសាស្ត្រ ផ្នែក​គិលានុបដ្ឋាក ឆ្មប ផ្នែក​ឱសថ​សាស្ត្រ ផ្នែក​បច្ចេកវិទ្យា​មន្ទីរ​ពិសោធន៍ ក៏ដូចជា​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ទៅកាន់​សិស្សានុសិស្ស ជាមួយនឹង​ការអប់រំ​ប្រកបដោយ​គុណភាព​ផងដែរ​។​
 
​ជាមួយគ្នានេះដែរ ដើម្បី​ពង្រឹង​ទៅលើ​គុណភាព​នៃ​ការបង្រៀន សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​បរិយាកាស និង​ឧបករណ៍​ដែលជា​ជំនួយ​ដល់​ការសិក្សា​របស់​និស្សិត ក្នុងនោះ​មានដូចជា ការប្រើប្រាស់ Internet មាន​ល្បឿន​លឿន ដោយ​សេរី អាហា​រដ្ឋា​ន ពុទ្ធិ​សាស្ត្រ  Club និស្សិត​។ ក្នុងពេល​ឆាប់ៗ​នេះ សាកលវិទ្យាល័យ នឹងដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​បណ្ណាល័យ​ឌីជីថល ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​និស្សិត ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​។ 


 
​ក្នុងនាម​ជា​សាកលវិទ្យាល័យ​ដែលមាន​ការទទួលស្គាល់ និង​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​ជា​លក្ខណៈ​អន្ដរជាតិ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏បានផ្តល់​នូវ​ការសិក្សា​ភាសា​អង់គ្លេស (​ឥតគិតថ្លៃ​)  ដែលជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​វិស័យ​ថែទាំ​សុខភាព និង​បច្ចេកវិទ្យា នាពេល​បច្ចុប្បន្ននេះ ដើម្បីឱ្យ​និស្សិត​ទទួលបាន​នូវ​ភាពងាយស្រួល​បន្ថែមទៀត នៅក្នុង​ការអប់រំ​ផ្នែក​សុខភាព ដោយ​មិនចាំបាច់​ចំណាយពេល និង​ថវិកា​ទៅលើ​ការសិក្សា​ភាសា​អង់គ្លេស​ខាងក្រៅ​នោះទេ​។​
 
​លោក​សាស្ត្រាចារ្យ Ian Findlay សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​មានប្រសាសន៍ថា​៖«​ការរីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ នៃ​វិស័យ​សុខាភិបាល និង​វិស័យ​ទំនាក់ទំនង​ព័ត៌មានវិទ្យា​នៅ​អាស៊ីអាគ្នេយ៍ និង​ទូទាំង​ពិភពលោក មានន័យថា ការផ្តោត​លើ​ចំណុច​សំខាន់​របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ទៅលើ​ការផ្តល់​គុណភាព​អប់រំ​ខ្ពស់ ជា​លក្ខណៈ​អន្ដរជាតិ អាចធ្វើ​ឲ្យ​ការបញ្ចប់​ការសិក្សា​របស់​និស្សិត សាកលវិទ្យាល័យ ទទួលបាន​ឱកាស​ខ្ពស់ មិន​ត្រឹមតែ​ការប្រកួតប្រជែង​ជា​លក្ខណៈ​ជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សមត្ថភាព​ប្រកួតប្រជែង​ជា​លក្ខណៈ​សាកល​ផងដែរ​»​។​


 
​ជាការ​ពិតណាស់ ដែល​ឱកាស​នៃ​ការទទួលបាន​នូវ​គុណភាព​អប់រំ គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ព្រោះ​វា​បាន​បង្កើតជា​មូលដ្ឋានគ្រឹះ នៅក្នុង​ការចាប់យក​អាជីព​ការងារ​ដ៏​ជោគជ័យ របស់​និស្សិត ទាំង​ក្នុង និង​ក្រៅប្រទេស សម្រាប់​ការរីកចម្រើន​ជំនាញ​របស់​និស្សិត បន្ទាប់ពី​បញ្ចប់​ការសិក្សា​។​
 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​កិត្តិយស អញ្ជើញ​មាតាបិតា​ព្រមទាំង​សិស្សានុសិស្ស​វិទ្យាល័យ និង​សាធារណជន​ទាំងអស់ ចូលរួម​ទស្សនាការ​ពិព័រណ៍ Discovery Festival របស់​សាកលវិទ្យាល័យ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​បរិយាកាស​នៅក្នុង​ការសិក្សា និង​គុណភាព​នៃ​វគ្គ​សិក្សា ដែល​បាន​ផ្តល់ជូន​ដោយ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Puthisas
© រក្សាសិទ្ធិដោយ thmeythmey.com