ជាតិ
យានយន្ត​៥​លាន​គ្រឿង បាន​ចុះបញ្ជី​តាម​អន​ឡាញ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ
25, Jun 2019 , 8:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រូបភាពពីក្រសួងសាធារណការនិងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រូបភាពពីក្រសួងសាធារណការនិងដឹកជញ្ជូន
​យានយន្ត​៥​លាន​គ្រឿង បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​។ ក្នុងការ​ចុះបញ្ជី​នោះ​ភាគច្រើន​ជាង​ម៉ូតូ ដែល​បាន​ចុះ​តាម​ប្រព័ន្ធ​អន​ឡាន​ធ្វើ​ស្លាក​លេខ​។ នេះ​បើតាម​ចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​២៥​មិថុនា ឆ្នាំ​២០១៩​។

 
​លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ក្នុង​ពិធី​បើក កម្មវិធី «​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការចុះបញ្ជី និង​ត្រួតពិនិត្យ​បច្ចេកទេស យានយន្ត​» កាលពី​ថ្ងៃទី​២៤ ខែមិថុនា ថា ក្នុងចំណោម​យានជំនិះ​ទាំង​៥​លាន​គ្រឿង​នោះ មាន​ឡាន​១​លាន​គ្រឿង ហើយ​ក្រៅពីនេះ គឺ​សុទ្ធតែ​ម៉ូតូ​។ 
 
​លោក​រដ្ឋមន្ត្រី ថ្លែងថា ការចុះបញ្ជីរ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ បានផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ហើយ​ពលរដ្ឋ​អាច​ជ្រើសរើស​ទិញ​ស្លាក​លេខ​ដោយ​ខ្លួនឯង​។ លោក បាន​បញ្ជាក់ថា «​ពលរដ្ឋ អាច​ចុះបញ្ជី​យក​ស្លាក​លេខ​ណាមួយ មិនចាំបាច់​អ្នករត់​កា​រ​ដូច​មុន​ឡើយ ហើយ​ខណៈ​តម្លៃ​ធ្វើ​ស្លាក​លេខ​មាននៅ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​នេះដែរ​»​។ 
 
​ទន្ទឹមនឹង​នោះដែរ លោក អូ​តា ម៉ាសា​យ៉ា ប្រធាន​ទីប្រឹក្សា​គម្រោង JICA/MVRI មានប្រសាសន៍ថា «​ដោយសារតែ​វឌ្ឍនភាព​នៃ​ការកើនឡើង​ចំនួន​យានយន្ដ​យ៉ាង​ឆាប់រហ័ស ប្រទេស​កម្ពុជា បាន​ប្រឈមមុខ​នឹង​កត្តា​ជាច្រើន ដូចជា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​»​។ ប្រធាន​គម្រោង​រូបនេះ អាះអាងថា លោក នឹង​សហការ​ជាមួយ​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការប្រើ​បទពិសោធ​ល្អៗ និង​ចំណេះដឹង​របស់​ជប៉ុន ដូច្នេះ គម្រោង JICA/MVRI នេះ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យាន​ជិ​និះ និង​ដោះស្រាយ​បញ្ហា ដែល​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដូចជា ការធ្វើ security diagnosis និង​ម៉ា​ស៊ី​ផ្ទុក​ទិន្នន័យ​។ 
 
​ចំណែក លោក Sugano Yuichi ប្រធាន​តំណាង​ការិយាល័យ JICA  នៅ​កម្ពុជា បាន​លើកឡើងថា JICA បានចាប់ផ្ដើម​គម្រោង MVRI នេះ ដែលមាន​ឈ្មោះថា គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ដ​។ គម្រោង​នេះ ធ្វើ​ឲ្យ​មាន​ភាពប្រសើរ​ឡើងលើ​ការចុះបញ្ជី​យានជំនិះ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ការគាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា​៕
 

Tag:
 យានយន្ត​
  ចុះបញ្ជី​តាម​អន​ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com