ជាតិ
សេដ្ឋកិច្ច
ក្រោយ​រដូវភ្លៀង ផ្លូវជាតិ​លេខ​២ ត្រូវ​ចាប់ផ្ដើម​សាងសង់​ដែល​ចំណាយ​៤៥​លាន​ដុល្លារ
25, Jun 2019 , 5:50 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៥​ខែមិថុនា​នេះ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ។​


 
​ការសាងសង់​ក្នុង​គម្រោង​នេះ គឺ​កម្ពុជា​ទទួល​កម្ចី​ពី​ភាគី​កូរ៉េ ដែល​គ្រោង​នឹង​ចំណាយ ៤៥,៧​លាន​ដុល្លារ ដោយ​មិនទាន់​គិត​ប្រាក់​បម្រុង ៨​លាន​ដុល្លារ​។   នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ​។​

​ផ្លូវជាតិ​លេខ​២​នេះ នឹងត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ និង​ប្រើ​រយៈពេល​៣០​ខែ​ដើម្បី​បញ្ចប់​។ លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​ដូច្នេះ​ថា​«​ឥឡូវ​យើង​ចុះ​កិច្ចព្រមព្រៀង តែ​ក៏​មិនអាច​ទាន់​ចាប់ផ្ដើម​សាងសង់​ភ្លាម​ដែរ ចាំ​ដល់​រដូវភ្លៀង​ធ្លាក់​ផុត​សិន ដែល​អាច​ខែវិច្ឆិកា ឬ​យ៉ាងយូរ​ខែធ្នូ​»​។​
 
​គម្រោង​នេះ​ត្រូវ​បែង​ចែកជា​៣​កំណាត់ ដោយ​ផ្លូវត្រូវ​ក្រាល​បេតុង​កៅស៊ូ​( AC)​។ ទី​១ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ដោយ​ពង្រីក​ទៅជា​៤​គន្លង ទទឹង​១៥​ម៉ែត្រ​សម្រាប់​តំបន់​ន​ប្រជុំជន និង​២០,៥​ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន​។ ទី​២ ចាប់ពី​រង្វង់​មូល​ស្ដ្រី​បី​កួរស្រូវ ដល់រ​ង្វ​ង​មូល​អូរ​ចំបក់​ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង ៥៣,៨​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ​មាន​២​គន្លង និង​ទទឹង​១៣​ម៉ែត្រ​។ ទី​៣ ផ្លូវជាតិ​លេខ​២២ ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​។ សរុប​ប្រវែង​ផ្លូវ​នៃ​គម្រោង​នេះ​គឺ​សរុប ៧២​គីឡូម៉ែត្រ​។​
 
​រីឯ​ការដោះស្រាយ​ផលប៉ះពាល់​ចំពោះ​គម្រោង​ផ្លូវជាតិ​លេខ​២​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ​អះអាងថា មានការ​ដោះស្រាយ​ត្រឹមត្រូវ​។ សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖


Tag:
 ផ្លូវជាតិ​លេខ​២
© រក្សាសិទ្ធិដោយ thmeythmey.com