ជាតិ
សេដ្ឋកិច្ច
លោក ច្រឹ​ក សុខ​នី​ម​៖ បាក់​អគារ មិន​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​នៅ​ព្រះសីហនុ​នោះទេ
25, Jun 2019 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ក្នុងពេល​ថ្មីៗ​នេះ មិនបាន​គំរាមកំហែង​ដល់​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះ ក៏​ដូច​នៅ​ទូទាំងប្រទេស​នោះទេ​។ លោក​អះអាងថា នេះ​ជា​ករណី​របស់​ម្ចាស់​គម្រោង​មួយ​ប៉ុណ្ណោះ ពោល​គឺជា​រឿង​របស់​បុគ្គល​មួយ​ប៉ុណ្ណោះ ដែល​មិនអាច​ឈានដល់​ការប៉ះពាល់​ដល់​ទំនុកចិត្ត​ក្នុង​វិស័យនេះ​នោះទេ​។


 
​សូម​ស្ដាប់​ប្រសាសន៍​លោក ច្រឹ​ក សុខ​នី​ម ខាងក្រោម​នេះ​៖ 
 


 
«​ខ្ញុំ​ថា​អត់​ប៉ះពាល់​ទេ មិនមែន​អគារ​ចិន​ទាំងអស់​មាន​បញ្ហា​ឯណា គឺ​មួយ​ក្នុងចំណោម​នោះ ដែលជា​រឿង​បុគ្គល​»​។ នេះ​ការលើកឡើង​របស់លោក ច្រឹ​ក សុខ​នី​ម។ 
 
​បន្ទាប់ពី​វិនិយោគ​សាងសង់​ជា​បន្តបន្ទាប់ ខុន​ដូ និង​អគារ​ផ្សេងៗ​យ៉ាងច្រើន​យូ​នី​ត គ្រោង​នឹងត្រូវ​បញ្ចេញ​នៅលើ​ទីផ្សារ​។ តើ​ករណី​បាក់​អគារ ដែល​ត្រូវបាន​អះ​អា​ងថា ​គ្មាន​បច្ចេកទេស​មួយ​នេះ មានការ​រំខាន​ដល់​ទំនុកចិត្ត​របស់​អ្នកទិញ​ សម្រាប់​គម្រោង​ផ្សេងៗ​ដែរ​ទេ​? លោក សុខ​នី​ម ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​អ្នកទិញ​ចុងក្រោយ​ នឹង​ចាប់ផ្ដើម​រក​ទិញ (​អចលនទ្រព្យ​) យីហោ​ក្រុមហ៊ុន​ដែល​ទុកចិត្តបាន ដើម្បី​ធ្វើ​ការងារ​ដោយ​ចីរភាព ដូចនេះ​ក្រុមហ៊ុន​ត្រូវតែ​រៀបចំ​ធ្វើ​រឿងនេះ​ឡើង​»​។​
 
​លោក ច្រឹ​ក សុខ​នី​ម បាន​គាំទ្រ​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​រដ្ឋាភិបាល​បានប្រកាស​ឡើង​មួយថ្ងៃ​ក្រោយ​ថ្ងៃ​បាក់​អគារ​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​ការបង្កើត​គណៈកម្មកា​រ​គឺជា​រឿង​ចាំបាច់ និង​បន្ទាន់ ព្រោះ​រឿង​បានកើត​ឡើង​ហើយ​ជា​អតីតកាល តែ​យើង​រក​យន្តការ​ដោះស្រាយ ​កុំ​ឲ្យ​កើតឡើង​នៅពេល​បច្ចុប្បន្ន និង​អនាគត​»​។ លោក​ថែមទាំង​គាំទ្រ​ឲ្យ​កម្ទេច ឬ​ដោះស្រាយ​អគារ​ណា​ដែល​ត្រូវបាន​គណៈកម្មការ​រក​ឃើញ​អត់​គុណភាព ក្នុងពេល​ចុះ​ប្រតិបត្តិការ ដោយ​គ្មាន​ការ​លាក់​​បាំង​គម្រោង​អគារ​ ខុស​បច្ចេកទេស​ទាំង​នោះទេ​។​
 
​គួរ​បញ្ជាក់ថា ការបាក់រ​លំអ​គារក​ម្ព​ស់​៧​ជាន់ នៃ​គម្រោង​សាងសង់​សណ្ឋាគារ ដែល​ចិន​ជួល​ដី​ពលរដ្ឋ​ខ្មែរ​នេះ បានកើត​ឡើង​ស្រប​ពេលដែល​គម្រោង​សំណង់​អគារ​ជាច្រើន កំពុង​ផុសផុល​នៅ​ខេត្ត​ព្រះសីហនុ ដែល​វិនិយោគ​ដោយ​ចិន​៕
 

Tag:
 ច្រឹ​ក សុខ​នី​ម
© រក្សាសិទ្ធិដោយ thmeythmey.com