ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ស្ត្រេ​សបែប​បំពុល (Toxic Stress) ប៉ះពាល់​ដល់​សុខភាព​កុមារ​ដូច​ម្តេចទៅ​?
26, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រេ​ស​អាចមាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅលើ​សុខភាព​មនុស្ស​យើង​នៅពេល​ធំ​ឡើង​ចាប់ពី​បំផ្លាញ​គុណភាព​នៃ​ការ​គេង រហូតដល់​ប្រឈម​កាន់តែ​ខ្ពស់​នឹង​បញ្ហា​បេះដូង​។​ហើយ​ដោយសារតែ​ស្ត្រេ​ស​មិន​បង្ក​ជា​ផល​រំខាន​អ្វី​ច្រើន​ដូច្នេះ​យើង​នឹង​ដឹងថា​មាន​បញ្ហា​នៅពេលដែល​អ្វីៗ​ធ្ងន់ធ្ងរ​រួចទៅហើយ​។



យ៉ាងណាមិញ​ស្ត្រេ​សមាន​ពីរ​ប្រភេទ​គឺ​
 
·       ស្ត្រេ​ស​ល្អ​៖​វា​អាចជា​អារម្មណ៍​នៅពេលដែល​អ្នកចូលរួម​ក្នុង​កម្មវិធី​ណាមួយ​ដូចជា រៀប​អាពាហ៍ពិពាហ៍​ឬ​ការប្រលង​ដែល​ធំដុំ​។​រឿងនេះ​ច្រើនតែ​ជា​ស្ត្រេ​ស​ធម្មតា​ដែល​នឹង​បាត់​ទៅវិញ​ក្រោយពី​ហេតុការណ៍​ទាំងនេះ​ចប់​ហើយ​។ 
·       ស្ត្រេ​ស​អាក្រក់​៖ ជា​ស្ត្រេ​ស​មួយ​ប្រភេទ​ដែល​មិន​បាត់​ទៅវិញ​ហើយ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ជាច្រើន​ដូចជា ថប់​អារម្មណ៍ បាក់​ទឹកចិត្ត និង​គេង​មិន​លក់​ជាដើម​។ 
 
​ស្ត្រេ​សបែប​បំពុល​គឺជា​ស្ត្រេ​ស​មួយ​ប្រភេទ​ទៀត​ដែល​មិន​បាត់ទៅ​វិញ​ទេ ហើយ​ក៏មាន​ឥទ្ធិពល​អាក្រក់​ចំពោះ​រាងកាយ​និង​ចិត្តគំនិត​ដែរ​។ ឧទាហរណ៍​ដ៏​ល្អ​ដែល​ងាយ​យល់​សម្រាប់​ឪពុកម្តាយ​នោះ​គឺថា ពួកគេ​ព្យាយាម​គម្រាម​គំហែង​កូន​របស់ខ្លួន​ដោយ​ការប្រើ​វិធី​ពិន័យ​នៅពេល​ពួកគេ​រៀន​មិនបាន​ពូកែ​ជាង​ការបង្រៀន​កូន​ឲ្យ​ចេះ​វិធី​រៀនសូត្រ​។​នៅពេល​កូន​មិនអាច​ធ្វើ​ដូច​អ្វីដែល​ឪពុកម្តាយ​រំពឹងទុក​នោះ សម្ពាធ​កាន់តែច្រើន​និង​ស្ត្រេ​ស​កាន់តែច្រើន​កើតឡើង​លើ​ពួកគេ ហើយក៏​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​គួរ​ឲ្យ​អាណិត​ដែរ​។​ជា​អកុសល វា​មានរឿង​ច្រើនជាង​ស្ត្រេ​ស​បំពុល​ទៅទៀត​ក្នុង​ការធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​អាណិត​។

​វា​ពិតជា​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​ពួកគេ​បាន​តាមរយៈ​លក្ខណៈ​ដូចខាងក្រោម​នេះ​៖
 
​ប្រឈម​ខ្លាំង​នឹង​ការ​ញៀន​ថ្នាំ​
 
​កុមារ​ដែល​ច្រើនតែ​ស្ត្រេ​ស​ជា​ញឹកញាប់​ទំនងជា​ត្រូវ​ការប្រើ​សារធាតុ​អ្វីមួយ​ដើម្បី​ចៀស​ផុតពី​អារម្មណ៍​ស្ត្រេ​ស​និង​ឈឺចាប់​របស់​ពួកគេ​។​ដូច្នេះ​ការដែល​ទទួលបាន​ថ្នាំញៀន​ខ្លះ​អាច​នឹង​បំបាត់​អារម្មណ៍​នេះ​បាន​មួយគ្រា​ដែរ​។ 
 
​ងាយ​នឹងមាន​បញ្ហា​ផ្លូវចិត្ត​
 
​អ្នក​ដែលមាន​គ្រួសារ​កើត​ជំងឺស្ត្រេស​រាំ​រ៉ៃ​ក្នុងពេល​ជា​កុមារភាព​ទំនងជា​ងាយ​នឹង​បាក់​ទឹកចិត្ត​នៅពេល​ពួកគេ​ធំ​ឡើង​ជាង​ក្មេង​ដែលមាន​ជីវិត​ជា​កុមារភាព​រីករាយ​។​រឿងនេះ​ប៉ះពាល់​ដល់​ការព្យាបាល​ផងដែរ ដោយមាន ៤៣​ភាគរយ​មិន​ឆ្លើយតប​នឹង​ការព្យាបាល​ទេ​។​ថ្វីបើ​មិនមាន​ករណី​បាក់​ទឹកចិត្ត​ទាំងអស់​បង្កឡើង​ដោយ​ស្ត្រេ​ស​បំពុល​ក៏ដោយ​តែ​វា​នៅតែ​ជាដើម​ហេតុ​នាំ​ឲ្យ​ប្រឈមមុខ​ដែរ​។ 
 
​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
 
​បើសិនជា​កូនអ្នកមាន​អារម្មណ៍​ស្ត្រេ​ស​រយៈពេល​ខ្លី​វា​នឹងមិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឡើយ ប៉ុន្តែ​បើសិនជា​ស្ត្រេ​ស​នេះ​កើតឡើង​រ៉ាំរ៉ៃ​សារធាតុ​គីមី​ដូចជា Adrenaline​និង Cortisol ក្នុង​ខ្លួន​នឹង​កើនឡើង​ជាប់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​រា​ង​កាយ​ក្នុងការ​ទប់ស្កាត់​ការបង្ក​រោគ​បាន​។​កាលណា​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​មិនបាន​ល្អ ពួកគេ​ពិតជា​ប្រឈម​នឹង​ជំងឺ​ជាច្រើន​បាន​។ 
 
​ងាយ​នឹងមាន​ការឈឺចាប់​រ៉ាំរ៉ៃ​និង​ឈឺក្បាល​បែប​ប្រកាំង​
 
​ស្ត្រេ​ស​បំពុល​អាចជា​ដើមហេតុ​នាំ​ឲ្យ​មនុស្ស​យើង​ឆាប់​ឈឺក្បាល​បែប​ប្រកាំង​។​កុមារ​ដែល​ធ្លាប់មាន​បញ្ហា​ផ្លូវ​អារម្មណ៍ និង​កាយ​ទំនងជា​ឆាប់​មានការ​ឈឺចាប់​ខ្លាំង​ពី​ការឈឺចាប់​រ៉ាំរ៉ៃ​ដូចជា ប្រកាំង រលាក​សន្លាក់​រលាក​ពោះវៀន និង​អស់កម្លាំង​រ៉ាំរ៉ៃ​មិន​ខាន​។ 
 
​ឆ្លើយតប​នឹង​ភាព​ស្ត្រេ​ស​កាន់តែខ្លាំង​នៅពេល​ធំ​ឡើយ​
 
​ការសិក្សា​បានបង្ហាញ​ថា​នៅពេល​មនុស្ស​ធំ​មិន​លែង​ប៉ះពាល់​នឹង​មជ្ឈដ្ឋាន​ដែល​បង្ក​ភាព​ស្ត្រេ​ស​ទៀត​ក៏ដោយ​ក៏​ពួកគេ​ងាយ​នឹង​ឆ្លើយតប​នឹង​ស្ត្រេ​ស​កាន់តែខ្លាំង​ដែរ​ចំពោះ​ស្ថានភាព​ប្រចាំថ្ងៃ​ដូចជា​ការស្ទះ​ចរាចរណ៍​ជាដើម​។ រឿងនេះ​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ផ្ទាល់ខ្លួន​និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវកាយ និង​ចិត្ត​ដែរ​បើសិនជា​មិនបាន​ព្យាបាល​លឿន​ទេនោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com