ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់មន្រ្តី «កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថយទោស កុំអន្តរាគមន៍» ក្នុងបទល្មើសគ្រឿងញៀន
26, Jun 2019 , 10:23 am        
រូបភាព
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
ក្រៅពីអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសឲ្យផុតពីការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានដាស់តឿនមន្រ្តីនិងសមត្ថកិច្ចផងដែរ។ រដ្ឋមន្រ្តីមហាផ្ទៃ ជូនពាក្យ៤ម៉ាត់ ដល់មន្រ្តីនិងសមត្ថកិច្ច យ៉ាងដូច្នេះថា «កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ថយទោស កុំអន្តរាគមន៍»។



ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច ខេង មានប្រសាសន៍ថា ប្រសិនបើមន្ត្រីនិងសមត្ថកិច្ច ពាក់ព័ន្ធនឹងគ្រឿងញៀនដែរនោះ ការបង្ក្រាបបទល្មើសគ្រឿងញៀន នឹងមិនមានប្រសិទ្ធភាពឡើយ។ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា «បើធ្វើខុស គេ ប្តឹងសមត្ថកិច្ចបានដូចគ្នាហ្នឹង»៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com