អត្ថបទពាណិជ្ជកម្ម
បែកធ្លាយ​កាមេរ៉ា​បង្កប់​ក្នុង​អេក្រង់​របស់ OPPO ក្នុង​ព្រឹត្តិការណ៍ MWC សៀង​ហៃ
26, Jun 2019 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​កាន់តែ​ប្លែក និង​អស្ចារ្យ​ទៀតហើយ ដោយ OPPO  កំពុងតែ​ឈានទៅរក​ការ​បំបែក​កំណត់ត្រា​ថ្មី​របស់ខ្លួន​មួយផ្នែក​ទៀត ជា​មូ​យ​នឹង​ការដាក់​តាំង​បង្ហាញ​បច្ចេកវិទ្យា​ថ្មី និង​ទំនើប នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ​២០១៩ នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។ លើក​នេះ​មិនដឹងថា​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ នឹងត្រូវ​បំពាក់​នៅលើ​ម៉ូ​ឌែ​ល​អ្វី​នោះទេ​?​គ្រាន់តែ​ដឹងថា វា​ជា​បច្ចេកវិទ្យា​ដែលមាន​បំពាក់​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង​អេក្រង់​ទូរស័ព្ទ ដែល​គ្មាន​ឆក គ្មាន​ហូត​ចេញ និង​គ្មាន​ផុស ដូច​ម៉ូ​ឌែ​ល​មុនៗ​ឡើយ​។
 
​តាមរយៈ​វីដេអូ Teaser មួយ​នេះ យើង​ឃើញថា OPPO ហាក់ដូចជា​ចង់បង្ហាញ​ពី​ភាព​វិវឌ្ឍន៍ នៃ​ការ​រចនា​កាមេរ៉ា​របស់​ពួកគេ​ដែល​ល្អឥតខ្ចោះ ចង់ដឹងថា​យ៉ាងណាខ្លះ​សូម​មើល វីដេអូ​ទាំងអស់គ្នា​៖ 
 

​ដូច​លោកអ្នក​ធ្លាប់​បានដឹង​ដែរ​ហើយ​ថា កាលពី​ឆ្នាំមុន OPPO បានបង្ហាញ​ពី​បច្ចេកវិទ្យា        កា​ម៉េ​រា ហូត​ចេញពី​តួខ្លួន​ជា​លើកដំបូង នៅលើ OPPO Find X រួចមកហើយ ដែល​ទទួលបាន​ការគាំទ្រ និង​សរសើរ​មិន​ដាច់​ពី​មាត់ យ៉ាងច្រើន​លើសលប់ មិនគួរ​ឲ្យ​ជឿ​។ ដោយឡែក​នៅ​ឆ្នាំនេះ​វិញ បច្ចេកវិទ្យា​កា​ម៉េ​រា​ផុសចេញ​ដូច​ព្រុយ​ត្រី​ឆ្លាម បែប​បញ្ឆិត​នេះ បាន​ស្ថិតនៅលើ​កំពូល​ស្មា​ត​ហ្វូ​ន OPPO Reno Series តែម្តង ដោយ​ម៉ូ​ឌែ​ល OPPO Reno 10X Zoom មាន​បច្ចេកវិទ្យា 60X Digital Zoom បាន​កាន់តែ​ឆ្ងាយ កាន់តែច្បាស់​។ 
 
​ជាក់ស្តែង​នៅថ្ងៃនេះ វា​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឆ្ងល់​ទៀតហើយ ប្រសិនបើ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង​អេក្រង់​មែន​នោះ​។ មានតែ​សំណួរ​សួរថា How? That’s true? That’s amazing!! ។ ចម្លើយ​ទាំងអស់ នឹងត្រូវ​លាតត្រដាង​ហើយ​នៅ​ថ្ងៃស្អែក​នេះ ចង់ដឹងថា OPPO ធ្វើបាន​ពិតមែន​ទេ​? បើ​ចង់​ជ្រាប​ច្បាស់​ថា វា​ជា​ព័ត៌មាន​ពិត ឬ​បែកធ្លាយ សូម​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់ ព្រឹត្តិការណ៍ MWC Shanghai នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ដល់​២៩ ក្នុង​ខែមិថុនា​នេះហើយ​៕    
 
(​អត្ថបទ​ពាណិជ្ជកម្ម​)    
 

© រក្សាសិទ្ធិដោយ thmeythmey.com