អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ ទី​៨ ពី​ស្រា​បៀ​អាន់​ឆ័​រ​
26, Jun 2019 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែមិថុនា ឆ្នាំ​២០១៩  ស្រា​បៀ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ចំនួន​មួយរូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ ចំនួន ៤៦ នាក់ ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​»​។ កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
 
​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។ 


 
​លោក ហង់ សង្ហា មកពី​ខេត្តកណ្តាល  ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ត្រូវ​រង្វាន់​ធំ ពីព្រោះ​ខ្ញុំ​ទទួលទាន​ស្រា​បៀ​អាន់​ឆ័​រ រាល់ថ្ងៃ​សៅរ៍ អាទិត្យ​។ ខ្ញុំ​ទទួលទាន​ស្រា​បៀ​អាន់​ឆ័​រ ជាមួយ​បងប្អូន និង​មិត្ត​ភ័ក្តិ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង ដែល​ដឹងថា​ត្រូវ​រង្វាន់​ធំ ពី​ស្រា​បៀ​អាន់​ឆ័​រ​។ នេះ​ជា​លើកទីមួយ សម្រាប់​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។ កម្មវិធី​ប្រូ​ម៉ួ​សិន របស់​ស្រា​បៀ​អាន់​ឆ័​រ គឺជា​កម្មវិធី​ល្អ ផ្តល់​រង្វាន់​ពិតៗ​។ ខ្ញុំ​សូម​ជូនពរ​ស្រា​បៀ​អាន់​ឆ័​រកា​ន់​តែមាន​អតិថិជន​ច្រើនឡើង និង​ដំណើរការ​ទៅមុខ​ដោយ​រលូន​»​។ 
 
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​មួយរូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន ៤៦ នាក់​បានទទួល​រង្វាន់ ពី​ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ​។ 


 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១,០០០ (​មួយ​ពាន់​ដុល្លារ និង​១០,០០០ (​មួយ​ម៉ឺន​)​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។  ក្រុមហ៊ុន នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាមៗ នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ   រង្វាន់​។ 
 
​សូម​ប្រញាប់​ឡើង ជាវ​ស្រា​បៀ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​។ អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!!! 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
 
​រីករាយ​ស្រស់ថ្លា ពិសា​ដោយ​ការទទួលខុសត្រូវ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com