អត្ថបទពាណិជ្ជកម្ម
vivo នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា 5G និង​វ៉ែនតា vivo AR Glass រួមទាំង Super FlashCharge 120W ក្នុង​ព្រឹត្តិការណ៍ MWC 2019 នៅ​សៀង​ហៃ​
26, Jun 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Vivo នឹង​ប្រកាស​បង្ហាញ​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ជាច្រើន​ចុងក្រោយ​បំផុត​របស់ខ្លួន (cutting-edge innovations) នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) នៃ​ទីក្រុង​ស៊ា​ង​ហៃ ឆ្នាំ 2019 ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​Vivo ក្នុងការ​ចែកចាយ​នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​នៅក្នុង​សករាជ​នៃ​បច្ចេកវិទ្យា 5G របស់ខ្លួន​។​
 
​នៅក្នុង​យុទ្ធសាស្ត្រ​នៃ​ពាក្យ​ថា «Intelligent Connectivity» ក្នុង​ព្រឹត្តិការណ៍ MWC នៅក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo ក៏​បង្ហាញ​នូវ​ឧបករណ៍​ឆ្លាត​វៃ​ជាច្រើន​របស់ខ្លួន និង​កម្មវិធី​ដែល​ដំណើរការ​នូវ​បច្ចេកវិទ្យា 5G រួម​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ជាច្រើន​ទៀត ដែល​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន ក្នុងការ​ពង្រឹង​ទៅលើ​បទពិសោធន៍​ជំនាន់​មុន​ព្រឹត្តិការណ៍ MWC នៅ​ទីក្រុង​សៀង​ហៃ​ឆ្នាំ 2019 នេះ ។ ក្រុមហ៊ុន vivo ក៏​ប្រកាស​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន ក្នុងការ​ព​ន្លឿ​ន​ទៅលើ​ភាព​ច្នៃប្រឌិត​ជាច្រើន​ទៅលើ​ឧបករណ៍​ឆ្លាត​វៃ និង​កម្មវិធី​ជាច្រើន​សម្រាប់​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា 5G នេះ​។ 


 
​ផ្អែកទៅលើ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ដែល​ដំណើរការ​នូវ​បច្ចេកវិទ្យា 5G ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ក៏​ប្រកាស​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន ក្នុងការ​ពង្រីក​ទៅលើ​ឧបករណ៍ 5G របស់ខ្លួន​ដូចជា​វ៉ែនតា AR glasses, smart watches, smart headphones និង​ជាច្រើន​ទៀត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo ក៏​នឹង​សម្រប​ខ្លួន​ជាមួយនឹង​មុខងារ multi-device, multi-application និង multi-scenario នៅក្នុង​ការអភិវឌ្ឍរ​បស់​ខ្លួន ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អ្នកប្រើប្រាស់​ជាច្រើន ក្នុង​ការតភ្ជាប់​ជាមួយនឹង​ពិភព​ឌីជីថល និង​ពិភព​ជាក់ស្តែង​នៃ​ពិភពលោក ។ ជាពិសេស​ការ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​កាន់តែ​អស្ចារ្យ​គ្មាន​គូ​ប្រៀប​តាមរយៈ​ឧបករណ៍ Vivo 5G ទាំងនេះ​។​
 
​លោក Spark Ni អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន vivo បាន​និយាយថា «​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន vivo គឺ​តែងតែ​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ផលិតផល​ដែលមាន​ភាព​ច្នៃប្រឌិត​សម្រាប់​ផ្តល់នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ សម្រាប់​អ្នកប្រើប្រាស់​ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ និង​សេវាកម្ម​ឆ្លាត​វៃ​ជាច្រើន​ទៀត ដែលជា​អាជីវកម្ម​ស្នូល​របស់​យើង​នោះ​។ យើង​សង្ឃឹមថា ជាមួយនឹង​ការប្រកាស​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​និង​ភាព​ច្នៃប្រឌិត​ខ្ពស់​នេះ យើង​អាចធ្វើ​ការពង្រឹង​ទៅលើ​គុណភាព​នៃ​ការរស់នៅ​របស់​មនុស្ស និង​សង្គមជាតិ​ទាំងមូល​តែម្តង​»​។​
 
​ស្មា​ត​ហ្វូ​ន 5G ដំបូង​បំផុត​របស់​ក្រុមហ៊ុន vivo នឹង​អាច​រក​ទិញ​បាន​នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩
 
​បន្ទាប់ពី​ការបង្ហាញ​នូវ​វត្ត​មាននៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo NEX 5G កាលពីពេល​មុននេះ ក្រុមហ៊ុន vivo ឈានដល់​កម្រិត​មួយទៀត គឺ​ការអភិវឌ្ឍ​ទៅលើ​ស្មា​ត​ហ្វូ​ន 5G ផ្សេងទៀត​។ នៅក្នុង​ព្រឹត្តិការណ៍ MWC នៅ​សៀង​ហៃ​នេះ ក្រុមហ៊ុន vivo ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន 5G ដំបូង​បំផុត​របស់ខ្លួន ដែល​អាច​រក​ទិញ​បាន​នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩​នេះ​។ ផ្អែកទៅលើ​បណ្តាញ 5G network និង​ស្មា​ត​ហ្វូ​ន 5G នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ នឹង​ប្រកាស​បង្ហាញ​នូវ​កម្មវិធី 5G applications ជាច្រើន​ផងដែរ រួមមាន 5G Cloud Game, 5G Screen Mirroring និង 5G EasyShare និង​សេវាកម្ម​ឆ្លាត​វៃ​ជាច្រើន​ទៀត សម្រាប់​ប្រើប្រាស់​។​
 
​ឧទាហរណ៍ 5G Cloud Game ដែល​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ MWC នេះ​មិនទាន់​ដំណើរការ​នៅលើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​នៅលើ Cloud តាមរយៈ​បណ្តាញ 5G network​ដែលមាន​ល្បឿន​កម្រិត​ខ្ពស់​លឿន​មែនទែន​។ តាមរយៈ​នូវ​សេវាកម្ម Cloud Render នេះ វីដេអូ និង​សំលេង​អាច​ស្ទ្រី​ម​បាន​យ៉ាង​លឿន​តាមរយៈ​ឧបករណ៍​នេះ​។ តាមរយៈ​ការផ្លាស់ប្តូរ​ពី​ឧបករណ៍​នេះ​ទៅជា Cloud នោះ អ្នកប្រើប្រាស់​ជាច្រើន​អាច​រីករាយ​ជាមួយនឹង​គុណភាព​រូបភាព​នៅក្នុង​ក​ម្រិ​ត​ច្បាស់​ខ្ពស់បំផុត​និង​បទពិសោធន៍​នៃ​ការលេង​ហ្គេម​កាន់តែ​អស្ចារ្យ​ថែមទៀត​។ សម្រាប់​ម៉ូ​ដែល​នេះ​ក៏​អាច​ដំណើរការ​ជាមួយនឹង 5G Screen Mirroring និង 5G EasyShare ផងដែរ​។ អ្នកប្រើប្រាស់​ជាច្រើន​លែង​ត្រូវ​ការទាញយក​កម្មវិធី Applications តាមបែប​បុរាណ​ទៀតហើយ ជាមួយនឹង​ជំនួយ​ថ្មី​នៃ​សេវាកម្ម 5G នេះ​។ 
 
Vivo AR Glass: វិធីសាស្ត្រ​ថ្មី​នៃ​ការទំនាក់ទំនង​នៃ​បច្ចេកវិទ្យា AR នៅក្នុង​សករាជ 5G
 
​ក្រុមហ៊ុន vivo ក៏​បង្ហាញ​នូវ​វ៉ែនតា​ដំបូង​បំផុត​របស់ខ្លួន​គឺ vivo AR Glass នៅក្នុង​ព្រឹត្តិការណ៍ MWC នៅ​ទីក្រុង​សៀង​ហៃ​ឆ្នាំ 2019 នេះ ដែល​ទ្រទ្រង់​ទៅលើ dual-screen display និង​បច្ចេកវិទ្យា 6DoF Technology ថែម​ទៀតផង​។ បន្ទាប់ពី​ការតភ្ជាប់​ជាមួយនឹង​ស្មា​ត​ហ្វូ​ន 5G នេះ អ្នកប្រើប្រាស់​ជាច្រើន​នឹង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​កម្មវិធី​ជាច្រើន​ដូចជា mobile office, AR games, 3D high-definition video, facial recognition និង object recognition ដែលជា​ផ្នែក​មួយ​នៃ​វ៉ែនតា Vivo AR Glass នេះ​ថែមទៀត​។​


 
​នៅពេលដែល វ៉ែនតា Vivo AR Glass នេះ​បង្កើត​នូវ​មាតិកា Content ជាច្រើន​នោះ ស្មា​ត​ហ្វូ​ន 5G នេះ​នឹង​ដំណើរការ​មុខងារ​ជា​អ្នកគ្រប់គ្រង​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន អាច​ផ្លាស់ប្តូរ និង​ជ្រើសរើស​នូវ​កម្មវិធី Applications ។ ឧទាហរណ៍ នៅពេលដែល​អ្នកលេង​ហ្គេម​នោះ ស្មា​ត​ហ្វូ​ន​នេះ​នឹង​ក្លាយជា Console វិញ​។ នេះ​គឺជា​កន្លែង​សម្រាប់​ការផ្លាស់ប្តូរ​ទៅលើ mobile office setting ហើយ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​ក្លាយជា Keyboard វិញ​។ សម្រាប់​ប្រភេទ​នៃ​កម្មវិធី Applications ដែល​ទ្រទ្រង់​នៅលើ​វ៉ែនតា Vivo AR Glass នេះ គឺមាន​ដូចជា mobile game, mobile office, 5G theatre, facial recognition និង object recognition​។​

ឧស្សាហកម្ម​ឈានមុខ​គេ Vivo Super FlashCharge 120W ដែល​បញ្ចូល​ថាមពល​ថ្ម 5 នាទី​បាន 50%
 
​បច្ចេកវិទ្យា vivo Super FlashCharge 120W​នេះ គឺជា​របកគំហើញ​នៃ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ដែលមាន​ការបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ MWC នៅ​ទីក្រុង​សៀង​ហៃ​នេះ​។ វា​គឺជា​បច្ចេកវិទ្យា​ដំបូង​បំផុត​នៅក្នុង​ឧស្សាហ​កម្មនេះ ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម 120W ultra-high power charging នោះ​។ បច្ចេកវិទ្យា Super FlashCharge 120W នេះ​គឺជា​បច្ចេកវិទ្យា​ថ្មី​ដែល​ប្រើប្រាស់​នូវ​ខ្សែ Type-C បញ្ចូល​ថាមពល​ថ្ម​ដល់​ទៅ 120W ultra-high power charging (20V/6A) ។ តាម​ពិសោធន៍​នោះ បច្ចេកវិទ្យា Vivo Super FlashCharge 120W បញ្ចូល​ថាមពល​ថ្ម​ទំហំ 4,000mAh ត្រឹមតែ 5 នាទី​គឺ​បាន​រហូតដល់​ទៅ 50% ហើយ​វា​បញ្ចូល​ថាមពល​ថ្ម​នេះ​ពេញ​នៅក្នុង​រយៈពេល​ត្រឹមតែ 13 នាទី​ប៉ុណ្ណោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com