ជាតិ
EDC ផ្អាក​អគ្គិសនី ពីថ្ងៃ​ទី​២៧-៣០​មិថុនា ក្នុង​តំបន់​ខ្លះ​នៅ​ភ្នំពេញ កណ្ដាល និង​ព្រៃវែង​
27, Jun 2019 , 8:59 am        
រូបភាព
រូបភាពពីអគ្គិសនីកម្ពុជា
រូបភាពពីអគ្គិសនីកម្ពុជា
​អគ្គិសនី​កម្ពុជា (EDC) នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី ដើម្បី​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ តាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។​


 
​ថ្ងៃទី​២៧ នឹង​ផ្អាក​នៅ​សង្កាត់​ស្រះចក សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​រេះ​ទី​២ សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លោង សង្កាត់​ឃ្មួញ សង្កាត់​ចោមចៅ​ទី​២-​ទី​៣ សង្កាត់​សំរោងក្រោម សង្កាត់​ត្រ​ពាំ​ក្រសាំង សង្កាត់​កំបូល សង្កាត់​កន្ទោក ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក​ខេត្តកណ្ដាល​។ 
 
​ថ្ងៃទី​២៨ នឹង​ផ្អាក​នៅ​សង្កាត់​បឹងកក់​ទី​២ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ឫស្សីកែវ សង្កាត់​កា​កាប​ទី​២ សង្កាត់​ចោមចៅ​ទី​២-​ទី​៣ សង្កាត់​សំរោងក្រោម និង​សង្កាត់​ត្រពាំង​ក្រសាំង​។ 
​ថ្ងៃទី​២៩ នឹង​ផ្អាក​នៅ​ស្រុក​ស្កា​ង សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​បឹងទំពន់​ទី​១-​ទី​២ សង្កាត់​តាខ្មៅ សង្កាត់​កោះដាច់ សង្កាត់​បាក់​ខែង ស្រុក​ស្វាយ​ឯម ស្រុក​ខ្សាច់កណ្ដាល ស្រុក​មុខកំពូល និង​ស្រុក​ពារាំង​ខេត្តព្រៃវែង​។ 
 
​ថ្ងៃទី​៣០ នឹង​ផ្អាក​នៅ​សង្កាត់​កា​កាប​ទី​១​និង​ទី​២ សង្កាត់​ចោមចៅ​ទី​៣ និង​សង្កាត់​សំរោងក្រោម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com