ការគេងមមើនិយាយគឺជារឿងដែលកើតមានញឹកញាប់ណាស់សម្រាប់កុមារតូចៗ។ តែវាក៏អាចកើតឡើងចំពោះមនុស្សធំបានដែរ។
យ៉ាងណាមិញ ទាក់ទងនឹងការគេងមមើនេះ មានរឿងច្រើនដែរ ដែលអ្នកគួរតែស្វែងយល់បន្ថែមដូចខាងក្រោមនេះ៖
ទាក់ទងនឹងជំងឺនៃការគេង
និយាយឲ្យត្រង់ទៅគឺថា ការមមើនិយាយពេលគេងលក់គឺជាទម្រង់នៃជំងឺគេងមួយប្រភេទ ឬគេហៅវាថា Somniloquy។ ជំងឺនេះមិនត្រឹមតែកើតឡើងតែលើកុមារទេ តែក៏អាចកើតលើមនុស្សធំដែរ។ ថ្វីបើវាជាជំងឺមែន តែវាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
គ្មាននរណាដឹងទេថា ហេតុអ្វីវាកើតឡើង ឬកើតឡើងនៅពេលណាឡើយ
ថ្វីបើការគេងមមើនិយាយគឺជារឿងកើតឡើងជាញឹកញាប់ ប៉ុន្តែគេមិនបានដឹងច្បាស់ថា តើវាកើតឡើងនៅពេលណាឲ្យពិតប្រាកដឡើយ។ ម្យ៉ាងវិញទៀត វាក៏មិនមានព័ត៌មានគ្រប់គ្រាន់អំពីហេតុផលដែលវានឹងកើតឡើង និងមានអ្វីកើតឡើងក្នុងខួរក្បាលរបស់អ្នកគេងមមើឡើយ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រដឹងថា ការគេងមមើនិយាយអាចកើតឡើងក្នុងគ្រប់ដំណាក់កាលនៃការគេងទាំងអស់។
រាល់ពាក្យដែលនិយាយចេញមកអាចជាការធ្វើចេញជាសម្លេងទៅវិញទេ
សម្រាប់មនុស្សភាគច្រើន ដែលឮសម្លេងអ្នកគេងមមើនិយាយនោះ អាចនឹងទទួលបានបទពិសោធន៍យ៉ាងគួរឲ្យចង់សើចទៅវិញទេ។ ព្រោះវា រាល់សំឡេងដែលឮនោះអាចនឹងត្រូវបានបង្កើតចេញទេ រួមទាំងពាក្យសម្តីដែលនិយាយចេញដោយមិនដឹងខ្លួនតែម្តង។ ប៉ុន្តែ វាពិតជាអាចទៅរួច សម្រាប់អ្នកគេងមមើនិយាយ ប្រើពាក្យដែលច្បាស់ៗ និងប្រយោគច្បាស់ៗ ហើយមានន័យគ្រប់គ្រាន់ជាងគេងនិយាយពេលដឹងខ្លួនធម្មតាទៅទៀត។
មានកត្តាប្រឈមមុខច្រើនដែរ ដែលធ្វើឲ្យគេងមមើនិយាយ
មានរឿងច្រើនណាស់ដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការគេងមមើនិយាយ ហើយក៏មិនមានតែកូនក្មេងដែរ។ កត្តាខ្លះមានដូចជា កំពុងតែមានជំងឺ កំពុងតែក្តៅខ្លួន ញ៉ាំគ្រឿងស្រវឹង កំពុងតែស្ត្រេស និងគេងមិនគ្រប់គ្រាន់។
ការព្យាបាលមិនប្រាកដថាចាំបាច់ឡើយ
ដោយសារតែការគេងមមើនិយាយជាទូទៅគ្មានអ្វីគ្រោះថ្នាក់នោះ វាពិតជាមិនចាំបាច់ត្រូវការការព្យាបាលឡើយ។ ក្រៅពីនេះ វាក៏មិនត្រូវបានដឹងថាពេលណាដែលត្រូវព្យាបាលដែរ។ ប៉ុន្តែក្នុងករណីខ្លះ វាគួរតែអាចគ្រប់គ្រងបានជាពិសេសបើសិនជាវារំខានដល់ជីវិតរស់នៅ ឬត្រូវការគេងជាមួយគេ។ ឧទាហរណ៍ ការប្រើប្រាស់ម៉ាស៊ីនបញ្ចេញសំឡេង ឬតមការញ៉ាំគ្រឿងស្រវឹងនៅពេលគេងអាចជារឿងដែលត្រូវធ្វើដែរ។ បើសិនជាបញ្ហានេះបង្កឡើងដោយជំងឺណាមួយដែលធ្ងន់ធ្ងរ យកល្អគួរតែព្យាបាលវាឲ្យបានសិន។ ការគេងមមើនិយាយពេលខ្លះអាចបង្កឡើងដោយជំងឺបាក់ទឹកចិត្ត ឬថប់អារម្មណ៍ខុសធម្មតាដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh