ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ទឹក​ផ្លែ​ម្នាស់​ស្រស់​” ទប់ស្កាត់​ជំងឺ​ជាច្រើន រួមទាំង​មហារីក​
28, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
“​ទឹក​ផ្លែ​ម្នាស់​ស្រស់​” អាច​ផ្ដល់​អត្ថប្រយោជន៍​វិជ្ជមាន​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​តាមរយៈ​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ រួមទាំង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​។ ការទទួល​ទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់​នឹង​ផ្ដល់​ឲ្យ​រាងកាយ​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ចាំបាច់​ជាច្រើន​ប្រភេទ​ដែល​អ្នកត្រូវការ​ដើម្បី​ការពារ​រាងកាយ​ពី​ជំងឺ​ផ្សេងៗ​។ ថា​តើ​ទឹក​ផ្លែ​ម្នាស់​ស្រស់​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព​?



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ទឹក​ម្នាស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

១. ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​
 
​ទឹក​ផ្លែ​ម្នាស់​ស្រស់ គឺមាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ធម្មជាតិ​ដែល​អាចជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​និង​កាត់បន្ថយ​អា​ការៈឈឺ​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ ហើយ​ប្រសិនបើ​អ្នកមាន​ការឈឺចាប់​ខ្លាំង​បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ​អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​
 
២. ទប់ស្កាត់​ជំងឺមហារីក​
 
​នោះ​ក៏​ព្រោះតែ​ម្នាស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ គឺ​វីតាមីន C​។ សារធាតុ​ប្រឆាំង​អុក​សីត​កម្មនេះ​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។ លើសពីនេះទៅទៀត ម្នាស់ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ bromelain អាច​រារាំង​ទប់ស្កាត់​ការលូតលាស់​នៃ​កោសិកា​មហារីក​និង​ថែមទាំង​ធ្វើឱ្យ​កោសិកា​មហារីក​ងាប់​ផងដែរ ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ​។​

៣. ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​
 
​ទឹក​ផ្លែ​ម្នាស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ដែល​ជួយ​ទប់ស្កាត់​និង​ដោះស្រាយ​អាកា​រៈ​
​ទល់លាមក​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុង​ម្នាស់​ក៏​ជួយ​បំបែក​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ក្នុងការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​ផងដែរ​។​

៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
 
​នោះ​ក៏​ព្រោះតែ​ទឹក​ផ្លែ​ម្នាស់​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ធ្វើឱ្យ​កម្រិត​នៃ​អាំង​ស៊ុយ​លីន​កាន់តែ​ប្រសើរឡើង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើន​លើស​ពេក ហើយ​ត្រូវ​ប្រាកដថា​អ្នក​មិនបាន​បន្ថែម​ស្ករ​ចូល​។​
 
៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​បរិមាណ​នៃ​វីតាមីន C ក្នុង​ទឹក​ផ្លែ​ម្នា​ស់មាន​ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​រាល់​ការខូចខាត​ដែល​កើតឡើង​ក្នុង​កោសិកា​ជួយ​ជំរុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។​
 
៦. បញ្ចុះ​សម្ពាធ​ឈាម​
 
​ទឹក​ផ្លែ​ម្នាស់​ស្រស់​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​កម្ចាត់​នូវ​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​ក្នុង​ឈាម​និង​សម្រួល​ដល់​សរសៃឈាម​។ ទឹក​ផ្លែ​ម្នាស់​ស្រស់​ក៏​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com