ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ ព្រះវិហារ​និង​ស្ទឹងត្រែង ជា​ច្រកព្រំដែន​ដ៏​ធំ​នៃ​ការ​នាំចូល​គ្រឿងញៀន យើង​មិនត្រូវ​បន្ធូរដៃ​ទេ​
27, Jun 2019 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ អះអាងថា ច្រកព្រំដែន​ខេត្តព្រះវិហារ​និង​ខេត្តស្ទឹងត្រែង គឺជា​ច្រកព្រំដែន​ដ៏​ធំ ដែល​ឈ្មួញ​ទុច្ចរិត លួច​នាំ​គ្រឿងញៀន​ពី​ថៃ​និង​ឡាវ ចូលមក​កម្ពុជា​។ រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ប្រាប់​អភិបាលខេត្ត​ទាំងពីរ​នេះ ឲ្យ​យកចិត្ត​ទុក​ក្នុងការ​ទប់ស្កាត់​។


 
​ក្នុង​ពិធី​ចូលកាន់​តំណែង​របស់លោក ប្រាក់ សុវណ្ណ ជា​អភិបាល​ថ្មី​នៃ​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​រដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​ថា «​យើង ត្រូវ​ដឹងថា គ្រឿងញៀន ដែល​ចូលមក​ប្រទេស​យើង គឺ​តាម​ច្រក​ហ្នឹងឯង ដែល​ចាត់ទុកជា​ច្រក​ដ៏​ធំ​។ បញ្ហា​នេះ មិនត្រូវ​ប​ន្ធួ​រ​បន្ថយ ហើយ​បង្អង់​ដៃ​ទេ​»​។ 
 
​សម្តេច​រដ្ឋមន្ត្រី បន្តថា ក្រៅពី​ខេត្ត​ទាំងពីរ​នេះ ច្រកព្រំដែន​ខេត្តរតនគិរី ក៏​ជា​ច្រក​ធំ​មួយ​ដែលមាន​ឈ្មួញ​ទុច្ចរិត​នាំចូល​គ្រឿងញៀន​មក​កម្ពុជា​ផងដែរ​។ បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ កន្លងមក សមត្ថកិច្ច បាន​បង្ក្រាប​ការនាំចូល​គ្រឿងញៀន​តាម​ច្រកព្រំដែន​នៃ​ខេត្ត​ទាំងនេះ​ជា​បន្តបន្ទាប់ តែ​នៅតែ​មិន​អស់​៕ 

អត្ថបទទាក់ទង
 
 

Tag:
 ​ស ខេង​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com