កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ​រំពឹង​លេង​បានល្អ​ក្នុងជំនួប​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ភ្នំពេញ​ក្រោ​ន​ប៉ះ​កំពង់ចាម​
27, Jun 2019 , 12:17 pm        
រូបភាព
ដោយ:
​ក្រុម​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន R.S.N ទទួលភ្ញៀវ​កំពង់ចាម ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​ជួប​ក្រុម​ភ្ញៀវ ត្បូងឃ្មុំ​ម្ចាស់​ជើងឯក​ថ្នាក់​ខេត្ត សម្រាប់​ជំនួប​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ មិថុនា​នេះ​។ ទោះ​មិន​រំពឹង​ឈ្នះ តែ​ត្បូងឃ្មុំ​ដែល​ដឹកនាំ​ដោយ​លោក ផន រស្មី​ពេជ្រ ប្តេជ្ញា​ថា នឹង​ព្យាយាម​រារាំង​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ពី​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​។


អត្ថបទទាក់ទង


​លោក កា វចនា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​បាន​និយាយថា ក្រុម​ត្បូងឃ្មុំ​មិន​រំពឹងថា អាច​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយ ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក​បានឡើយ​នៅ​ល្ងាច​នេះ​។ ប៉ុន្តែ​ក្រុម​ជើងឯក​ថ្នាក់​ខេត្ត​មួយ​នេះ ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​ក្នុងការ​ការពារ​សំណាញ់​ទី​ឲ្យ​បានល្អ​។  

«​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង គឺជា​ខ្លា​កំណាច​មួយ ខ្ញុំ​គិតថា​ខ្ញុំ​មិនមាន​សង្ឃឹម​ក្នុងការ​យកឈ្នះ​នោះទេ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើយ៉ាងណា​កុំ​ឲ្យ​របូត​គ្រាប់​បាល់​ច្រើនពេក បើ​ត្រឹម​៥​គ្រាប់​ឲ្យ​គាត់​យក​ចុះ ព្រោះ​ក្រុម​ខ្ញុំ​វា​ខ្សោយ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កា វចនា ដែល​បាន​បន្ថែមថា ក្រុម​ត្បូងឃ្មុំ​បាន​ហ្វឹកហាត់​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ​ជើង​ខ្លាំង​នៅថ្ងៃនេះ​៕  




Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com