អត្ថបទពាណិជ្ជកម្ម
អស់ទាស់​! លើក​នេះ សូម្បីតែ​ជនបរទេស​ក៏​ឈ្នះ​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​របស់ Huawei ដែរ​!
27, Jun 2019 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ៖ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមហ៊ុន Huawei បានរៀបចំ​ការចាប់​ឆ្នោត​រង្វាន់​លើក​ទី​៨ ប្រូ​ម៉ូ​សិន​ទិញ​ស្មា​ត​ហ្វូ​ន Huawei ឈ្នះ Mazda 2 នៅ​ស្ថានីយទូរទស្សន៍ MYTV ដែល​ការចាប់​រង្វាន់​លើក​នេះ ពិតជា​ស្វិតស្វាញ និង​មាន​ភាព​ភ្ញាក់ផ្អើល​ជាង​ការចាប់​រង្វាន់​សព្វមួយដង​។​
 
​ការចាប់​រង្វាន់​លើក​នេះ​ក៏​ជាការ​ចាប់​រង្វាន់ ម៉ូតូ Zoomer X មួយ​រង្វាន់ និង​ទូរទស្សន៍​ពីរ​រង្វាន់ ដែល អ្នកឈ្នះ​ម៉ូតូ​បាន​ទៅលើ​អតិថិជន​ឈ្មោះ យី​ម ដា​វុ​ធ ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 ពី​ហាង​ចំរើន រង្វាន់​ទូរទស្សន៍​បាន​ទៅលើ​អតិថិជន​ឈ្មោះ ហុង ចន្ទ​សីហា ទិញ Huawei អេ 7 ដូចគ្នា​ដែរ​ពី​ហាង ម៉េង ឡុង រីឯ​អ្នកឈ្នះ​រង្វាន់​ទូរទស្សន៍​មួយ​រង្វាន់​ទៀត គឺ​បាន​ទៅលើ​ជនជាតិ​ជប៉ុន ឈ្មោះ Minoru Shiotani ទិញ​ស្មា​ត​ហ្វូ​ន P30 Lite ពី Nojima​។ 


 
​ពិសេស​មែនទែន​សម្រាប់ ការចាប់​រង្វាន់​លើក​នេះ សូម្បីតែ​អតិថិជន​របស់​យើង​ដែលជា​ជនបរទេស​ក៏មាន​សំណាង​ឈ្នះ​ដែរ​។ នេះ​ជា​លើកទីមួយ​ដែល​ប្រូ​ម៉ូ​សិន​របស់​យើង មាន​អ្នកឈ្នះ​ជា​ជនបរទេស​។ ទម្រាំ​តែ​រកឃើញ​អ្នកឈ្នះ​ទាំងបី​រូបនេះ យើង​បានធ្វើ​ការចាប់​រង្វាន់​ជា​ច្រើនដង​ដោយសារតែ ពួកគាត់​ធ្វើការ​ទំនាក់ទំនង​មិនបាន និង​ខ្លះទៀត​មិន​លើក​ទូរ​សព្ទ​។​
 
​ដូច​សព្វមួយដង យើង​ក៏មាន​ការប្រគល់​រង្វាន់​ដល់​អ្នកឈ្នះ​រង្វាន់​កាលពី​លើក​មុន​ចំនួន​បី​អ្នក​ផងដែរ​។ លោកពូ សរ វណ្ណា ជា​អ្នកឈ្នះ​ម៉ូតូ Zoomer X កាលពី​ការចាប់​រង្វាន់​លើក​ទី​៥ លោកពូ ឈ្មោះ សុវណ្ណ ណា​រ៉ា​មៀ​ច និង​អ្នកតំណាង​របស់​លោកពូ ព្រំ សុខា​នី ឈ្នះ​រង្វាន់​ទូរទស្សន៍​កាលពី​ការចាប់​រង្វាន់​លើក​ទី​៦​។ ពួកគាត់​ទាំងបី​នាក់ ក៏​មិន​ខុសពី​អ្នកឈ្នះ​រង្វាន់​មុនៗ​ដែរ ស្ទើរតែ​មិន​ជឿ​សោះឡើយ ថា​ខ្លួន​មានឱកាស​ឈ្នះ​រង្វាន់​។ 


 
​បើ​មិនបាន​ចូល​មើល​ការផ្សាយ​ផ្ទាល់​លើ  Facebook Page របស់ Huawei ពួកគាត់​ពិតជា​គិតថា គេ​បោក​តែម្តង​។ លើសពីនេះទៅទៀត​នោះ ពួកគាត់​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទាក់ទង​និង​ពាក្យ​ចរចា​មរាម​លើ​ក្រុមហ៊ុន Huawei ផងដែរ ពួកគាត់​មិនមែន​ការព្រួយបារម្ភ​អ្វី​ឡើយ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ហើយ​កម្មវិធី​ផ្សេងៗ​របស់ Google នៅតែ​ដំណើរការបាន​ធម្មតា លើ​គ្រប់​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​របស់ Huawei​។​
 
​ការចាប់​រង្វាន់​ធំ​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ មិថុនា ចាប់ពី​ម៉ោង​១១​ព្រឹក ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ក្នុង​កម្មវិធី A1 Concert និង Facebook Page ផ្លូវការ​របស់ Huawei Mobile Mazda Cambodia និង MYTV​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មានតម្លៃ​ត្រឹមតែ ១៨៩​ដុល្លារ​, nova3 Lite តម្លៃ ២៥៩​ដុល្លារ , nova3i តម្លៃ ២៩៩​ដុល្លារ​, nova3​តម្លៃ ៤៦៩​ដុល្លារ​, អេ 5s តម្លៃ​១៥៩​ដុល្លារ និង P30 Lite តម្លៃ ៣៣៩​ដុល្លារ ។ អ្នកឈ្នះ​រថយន្ត Mazda 2 អ្នកជា​រូបអ្នក​! 




 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
Facebook: Huawei Mobile
Youtube Channel: https://bit.ly/2wTMMJL
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Yako Comapny
© រក្សាសិទ្ធិដោយ thmeythmey.com