អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង រៀបចំ​កម្មវិធី​ជួបជុំ​អាជីវករ​ទូទាំងប្រទេស និង​ដាក់​បង្ហាញ​កំពូល​ទូរទស្សន៍​QLED 8K 2019
27, Jun 2019 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩៖ ស្រប​ពេលដែល​កំពូល​ទូរទស្សន៍​ដ៏​វៃឆ្លាត និង​ទំនើប​បំផុត​ជំនាន់​ចុងក្រោយ Samsung QLED 8K ដាក់​សម្ពោធ​ជា​ផ្លូវការ ក្រុមហ៊ុន សាម​សុង ក៏បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ពិសេស​មួយ យ៉ាង​អា​ធិ​ក​អធម រវាង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន សាម​សុង និង​អាជីវករ​លក់ដុំ លក់រាយ គ្រឿង​បរិក្ខារ​អេឡិចត្រូនិក សាម​សុង ទូទាំងប្រទេស​។ កម្មវិធី​នេះ រៀបចំឡើង​ក្រោម​បរិយាកាស​ដ៏​សប្បាយរីករាយ​បំផុត នៅ​វិមាន​ពិភពថ្មី សែន​សុខ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា​នេះ គឺជា​កម្ម​វិធិ​ដ៏​ពិ​សេសមួយ ក្នុងចំណោម​កម្មវិធី​អស្ចារ្យ​ជាច្រើន របស់​ក្រុមហ៊ុន សាម​សុង និង​ដៃគូ​ចែកចាយ​របស់ខ្លួន​។ គោលបំណង​នៃ​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ថ្លែងអំណរគុណ ដល់​អាជីវករ​លក់ដុំ លក់រាយ​ទាំងអស់ ដែល​បាន​គាំទ្រ និង​ជឿជាក់​លើ​គ្រប់​ផលិតផល គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ទាំងអស់ របស់​សាម​សុង ក៏ដូចជា​អបអរសាទរ​ការបើក​សម្ពោធ​ជា​ផ្លូវការ វត្តមាន​កំពូល​ទូរទស្សន៍​ដ៏​ទំនើប​បំផុត ជំនាន់​ចុងក្រោយ Samsung QLED 8K ដែលជា​ទូរទស្សន៍​ទទួលបាន​ពានរង្វាន់​លំដាប់​ពិភពលោក ទៅលើ​ពន្លឺ និង​រូបភាព​ដែល​ល្អ​ឥត​ខ្ជោះ គ្មាន​គូរ​ប្រៀប​ក្នុង​កម្រិត 8K​។​


 
​ក្រៅពី​កម្មវិធី​ជប់លៀង​យ៉ាង​អា​ធិ​ក​អធម និង​ការ​ទទួលទាន​ម្ហូបអាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ក្រុមហ៊ុន សាម​សុង ក៏បាន​ដាក់​បង្ហាញ​នូវ​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ទំនើបៗ​ជាច្រើន ដែល​កំពុង​ពេញនិយម និង​ទទួលបាន​ការគាំទ្រ​ខ្លាំង នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដូចជា  កំពូល​ទូរទស្សន៍​ឆ្លាត​វៃ Samsung QLED 8K ,​ម៉ាស៊ីនត្រជាក់​, ទូទឹកកក ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ផងដែរ​។ 
 
​ក្នុងឱកាស​នេះ​ផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ និង​ថ្លែងអំណរគុណ ដល់​ដៃគូ​ពាណិជ្ជកម្ម​ទូទាំងប្រទេស ដែល​បាន​ខិតខំ​លក់ ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ក្រុមហ៊ុន សាម​សុង ដើម្បី​ទទួលបាន​ជោគជ័យ ឈរ​ក្នុង​លេខ​រៀង​លំដាប់​លេខ ១ គ្រប់​ផលិតផល​ទាំងអស់​។ លោក បន្តថា​៖«​ភាពជោគជ័យ​នៅថ្ងៃនេះ គឺជា​ជ័យលាភី​រួម​របស់​យើងទាំងអស់គ្នា ដែល​បាន​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ ជាមួយនឹង​ការតស៊ូ និង​ភាពស្មោះត្រង់ របស់​យើងទាំងអស់គ្នា​»​។ 


 
​ក្រុមហ៊ុន សាម​សុង នឹង​ប្តេជ្ញា​បន្ត​ផ្តល់ជូន​ផលិតផល​ថ្មីៗ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត ក៏ដូចជា​កម្មវិធី​លក់​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេសៗ ដើម្បី​ជា​ប្រយោជន៍ និង​ជា​កាដូ​ដ៏​ពិសេស សម្រាប់​អាជីវករ និង​អតិថិជន​ទាំងអស់ របស់​ក្រុមហ៊ុន សាម​សុង នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​លោក ហេង ណា​ឡុ​ច ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន SS BRANDSHOP CO.,LTD ដែលជា​អ្នកតំណាង​ចែកចាយ​ធំ របស់​ផលិតផល​សាម​សុង បាន​កត់សម្គាល់ថា ការគាំទ្រ​របស់​អាជីវ​ករ​ទូទាំងប្រទេស​ចំពោះ​ផលិតផល​សាម​សុង មាន​សន្ទុះ​កើនឡើង​ជា​លំដាប់ ទោះជា​មានការ​ប្រកួតប្រជែង​ខ្លាំងក្លា ពី​ផលិតផល​ជាច្រើន​លើ​ទីផ្សារ​។ នេះ​គឺ​បានបង្ហាញ​ពី​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់ និង​អាជីវករ​ទាំងអស់ ចំពោះ​ផលិតផល​សាម​សុង​។ លោក ហេង ណា​ឡុ​ច បន្ថែម​ដូច្នេះ រួច​បន្តថា​៖«​រាល់​ផលិតផល​របស់​សាម​សុង គឺ​តែងតែ​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិ​ជន ហើយ​ពេលដែល​ខ្ញុំ​បានឃើញ​ទូរទស្សន៍ Samsung QLED 8K នេះ គឺអាច​និយាយបានថា ជា​កំពូល​ទូរទស្សន៍​ដ៏​វៃឆ្លាត ទំនើប ទាន់សម័យ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ​។ និយាយ​ជារួម​ទៅ ខ្ញុំ​ហ៊ាន​និយាយថា សាម​សុង ធ្វើ​បានល្អ និង​ស័ក្តិសម ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​ទាំងមូល​»​។​


 
​រីឯ​លោក ឡុង ណា​រ៉ា  ម្ចាស់​ក្រុមហ៊ុន KK.168 ELECTRONIC CO.,LTD ដែលជា​អ្នកតំណាង​ចែកចាយ​ម្នាក់​របស់​ផលិតផល​សាម​សុង ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់​ក្នុងនាម​អ្នកលក់​ម្នា​ក់ថា​៖«​សម្រាប់​អាជីវករ ប្រាក់ចំណេញ​គឺជា​កត្តា​សំខាន់​មួយ តែ​យើង​ក៏ត្រូវ​ពិចារណា ពី​ស្លាក​សញ្ញា សេវាកម្ម​ក្រោយពេល​លក់ និង​ភាពស្មោះត្រង់​ផងដែរ ព្រោះ​កត្តា​ទាំងនេះ នឹង​នាំ​ឲ្យ​ហាង​របស់​យើង មាន​កិត្តិយស កេរ្តិ៍ឈ្មោះ និង​មាន​ទំនុកចិត្ត​។ ក្រុមហ៊ុន​សាម​សុង គឺជា​ដៃគូ​ដ៏​ល្អ​មួយ ដែល​ផ្តល់​ដល់​ពួកយើង​នូវ​គុណសម្បត្តិ​ខាងលើ​»​។ 
 
​ក្រុមហ៊ុន សាម​សុង សង្ឃឹម​យ៉ាង​មុតមាំ​ថា អតិថិជន​របស់ សាម​សុង ទាំងអស់ នឹង​នៅតែ​គាំទ្រ​គ្រប់​ផលិតផល និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ របស់ សាម​សុង បន្តទៀត​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com