ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ព្រាប កុល បបួល​ភ្នាល់ «១​ម៉ឺន​ដុល្លារ ស៊ី ១​ពាន់​ដុល្លារ​» ជាមួយ​អ្នក​ចោទថា លោក​បង្កើត​បក្ស​
27, Jun 2019 , 10:39 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ព្រាប កុល
រូបពីហ្វេសប៊ុករបស់លោក ព្រាប កុល
ដោយ: ថ្មីៗ
​មិន​ចង់​បកស្រាយ​ប្រាប់​គេ​ដដែលៗ​ទៀត​នោះទេ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (TI) បាន​យក​ការ​ភ្នាល់​មក​បញ្ចប់​មន្ទិលសង្ស័យ​តែម្តង ដែលថា លោក មានបំណង​បង្កើត​បក្ស​ថ្មី​។ លោក បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ថា «​បើ​អស់លោក​ច្បាស់​យ៉ាងហ្នឹង ខ្ញុំ​សូម​កំដរ​អស់លោក​ភ្នាល់​គ្នា​មួយ​ក្តារ​។ ខ្ញុំ​សុខចិត្ត​ត​ឲ្យ ១០ ស៊ី ១​។ កូនប្រុស​ហ៊ាន ស៊ី ហ៊ាន​សង​»​។​

 
​តាមរយៈ​សំណេរ​នោះ លោក ព្រាប កុល បាន​ប្រាប់​អ្នក​ដែល​ចោទ​លោក​ទាំងនោះ ឲ្យ​ទាក់ទង​ទៅ​លោក ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​ការ​ភ្នាល់​គ្នា​។ លោក បញ្ជាក់ថា «​យើង ភ្នាល់​ដាក់​១​ម៉ឺន​ដុល្លារ​។ យល់ព្រម​ទេ អស់លោក អ្នក​ច្បាស់លាស់​ណាស់​?»​។​
 
​លោក ព្រាប កុល រង​សង្ស័យថា លោក​ចង់​បង្កើត​បក្ស​ថ្មី បន្ទាប់ពី​លោក រៀបចំ​បង្កើត «​កិ្ល​ប​មេដឹកនាំ​វ័យក្មេង​»​។ លោក បង្កើត​ក្លិប​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ អាចមាន​លទ្ធភាព និង​សមត្ថ​ភាពរឹងមាំ ក្នុងការ​ដឹកនាំ​នៅក្នុង​ស្ថាប័ន អង្គភាព និង​វិស័យ​នយោបាយ ជាដើម​៕  
 

Tag:
 ព្រាប កុល
© រក្សាសិទ្ធិដោយ thmeythmey.com