ពីនេះ ពីនោះ
សរសេរ «កម្ចាត់»ជាព្យាង្គតម្រួត មិនមែន «កំចាត់» ជាព្យាង្គរាយនោះឡើយ
× «កម្ចាត់»ជាព្យាង្គតម្រួត ទើបជាពាក្យត្រឹមត្រូវនឹងនិយមន័យថា ធ្វើឲ្យខ្ចាត់។ ក្នុងវចនានុក្រមរបស់សម្តេច ជួន ណាត លោកក៏បានឲ្យនិយមន័យ ខ្ចាត់ ថា ព្រាត់ព្រាយ,បែកខ្ញែក ឬឃ្លាតចេញ។ ឧទាហរណ៍៖ ខ្ញុំខ្ចាត់ចេញពីស្រុកកំណើតអស់រយៈពេល៥ហើយ ដើម្បីមករកការងារធ្វើនៅភ្នំពេញ។
មានពាក្យជាច្រើនទៀតដែលវចនានុក្រមសម្តេច ជួន ណាត សម្រេចឲ្យប្រើជាព្យាង្គតម្រួតវិញ នោះមានដូចជាពាក្យ កម្ទេច,ចម្លើយ,កម្ពស់, កម្តៅ, កង្វល់,គម្រប,ចម្រុះ,ចម្លង,ចង្អើរ, ជម្នះ,តម្រង់,តម្រូវ,ទម្រង់,តង្វាយ,ទម្រ,តម្កើង,តម្លើង,កម្សាន្ត ។ល។ ក្នងលើកលែងតែពាក្យ សំរាម កំណើត ជំងឺ និងជំរុញ ដែលមិនអាចសរសេរជាព្យាង្គតម្រួតបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com