ជាតិ
ក្រសួង​ស្នើ​ភោជនីយដ្ឋាន បើក​ឲ្យ​ជនពិការ​ចូល​សម្ដែង​សិល្បៈ​ខ្លីៗ ដើម្បី​បាន​ប្រាក់​ខ្លះ​
28, Jun 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​លើកទឹកចិត្ត​ដល់​បណ្ដា​ភោជនីយដ្ឋាន បៀរហ្គាឌិន អនុញ្ញាត​ឲ្យ​ជនពិការ​ចូល​ច្រៀង និង​សម្ដែង​សិល្បៈ​ខ្លីៗ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពួកគេ​។

 

 
​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​» នៅ​ថ្ងៃទី​២៧​ខែមិថុនា លោក ហោ សារុន អះអាងថា ក្រសួងទេសចរណ៍​លើកទឹកចិត្ត​ដល់​ម្ចាស់​ភោជនីយដ្ឋាន បៀរហ្គាឌិន​ទាំងឡាយ អនុញ្ញាត​ឲ្យ​ជនពិការ​ចូល​ច្រៀង និង​សម្ដែង​សិល្បៈ​ខ្លីៗ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​។ លោក ហោ សារុន គឺជា​អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងទេសចរណ៍​។ 
 
​គួរ​បញ្ជាក់ថា សិក្ខាសាលា​ខាងលើនេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​ជនពិការ​។ ក្រសួងទេសចរណ៍ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អះអាងថា រដ្ឋាភិបាល​តែង​លើកទឹកចិត្ត និង​ផ្ដល់ឱកាស​ដល់​ជនពិការ​ដែល​លក្ខណៈសម្បត្តិ និង​សមត្ថភាព ចូល​បំពេញការងារ​ក្នុង​ស្ថាប័នរដ្ឋ​។ ក្រសួង​បន្ថែមថា រដ្ឋាភិបាល​បាន​បងកើត​ក្របខណ្ឌ​គោលនយោបាយ ការ​គាំពារ​សង្គម ដែល​គោលនយោបាយ​នេះ​នឹង​បន្ត​អនុវត្ត​គម្រោង​ប្រាក់​ឧបត្ថម សម្រាប់​ជនពិការ​ដែលជា​សមាជិក​គ្រួសារ​ដែលមាន​បណ្ណ​ក្រីក្រ​។ ជនពិការ​ទទួលបាន​ការថែទាំ​សុខភាព និង​ការព្យាបាល​មន្ទីរពេទ្យរ​ដ្ឋ​ដោយ​ឥតគិតថ្លៃ​៕
 

Tag:
 ជនពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com