កីឡាជាតិ
ជាតិ
Hun Sen Cup៖ ភ្នំពេញ​ក្រោ​នស៊ី​កំពង់ចាម ១០-០ ​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះត្បូងឃ្មុំ ៤-០
28, Jun 2019 , 10:35 am        
រូបភាព
ភ្នំពេញ​ក្រោ​នស៊ី​កំពង់ចាម ១០-០ ​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះត្បូងឃ្មុំ ៤-០។ រូបថត CNCC
ភ្នំពេញ​ក្រោ​នស៊ី​កំពង់ចាម ១០-០ ​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះត្បូងឃ្មុំ ៤-០។ រូបថត CNCC
ដោយ: ថ្មីៗ
ភ្នំពេញ​ក្រោ​ន បានទទួល​ជ័យជម្នះ ១០-០ លើ​ក្រុម​ខេត្តកំពង់ចាម ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ត្បូងឃ្មុំ ៤-០ សម្រាប់​ការប្រកួត​ជើង​ទីមួយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​។


អត្ថបទទាក់ទង


នៅ​កីឡដ្ឋាន RSN កីឡាករ​ខ្មែរ​បារាំង វ៉ា សុខ​ថន រកបាន​៥​គ្រាប់​ក្នុង​ជ័យជម្នះ ១០-០ លើ​ក្រុម​កំពង់ចាម​។ ៥​គ្រាប់​ទៀត សម្រេច​បានជា​បន្តបន្ទាប់​ដោយ ប្រាក់ ធី​វ៉ា​, ម៉ៅ ពិសិដ្ឋ​, យ៉ើ សា​ហ្វី​, សេត រ៉ូ​ហ្សា​ក់ និង​លឹម ពិសុទ្ធ​។​

​រីឯ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ត្បូងឃ្មុំ ដែលជា​ជើងឯក​ថ្នាក់​ខេត្ត​ក្នុង​លទ្ធផល ៤-០ ដែល​សម្រេចបាន​នៅ​តង់​ទីមួយ​ទាំងអស់ ដោយ ហួយ ផល្លី​ន​, ជា សំណាង​, អ៊ឹម សុ​ផា​និត្យ និង នុប តុលា​៕


Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com