ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ ៦៨ឆ្នាំមកនេះ CPP នៅរួមសុខទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈ
28, Jun 2019 , 10:48 am        
រូបភាព
សម្តេច ហ៊ុន សែន ត្រឡប់ទៅគេហដ្ឋានវិញ ក្រោយបញ្ចប់ការថ្លែងសុន្ទរកថាក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
សម្តេច ហ៊ុន សែន ត្រឡប់ទៅគេហដ្ឋានវិញ ក្រោយបញ្ចប់ការថ្លែងសុន្ទរកថាក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
ក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន ដែលជាប្រធាន បានរៀបរាប់ពីគុណសម្បត្តិជាច្រើនរបស់គណបក្សខ្លួន ចំពោះប្រទេសជាតិ ជាពិសេសការរំដោះប្រទេសចេញពីសង្គ្រាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង ការកសាងប្រទេសឡើងវិញ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។



ប្រធានគណបក្សកាន់អំណាច បានបរិយាយដូច្នេះថា «រយៈពេល៦៨ឆ្នាំកន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និង កសាងប្រទេសកម្ពុជាមួយ [ដែលមាន] ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង វឌ្ឍនភាពសង្គម»។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យ តាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលមិនឆ្វេង មិនស្តាំ និងមិនបាត់ម្ចាស់ការ តែផ្ទុយមកវិញ គឺមានលក្ខណៈប្រាកដជាក់ស្តែង ដែលឆ្លើយតបទៅនឹងការវិវត្តនៃសភាពការណ៍ជាតិ-អន្តរជាតិ៕

អត្ថបទទាក់ទង



Tag:
 CPP
  រម្លឹកខួប៦៨ឆ្នាំ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com