កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ប្រេស៊ីលឡើងទៅវគ្គ១/២ ក្រោយឈ្នះប៉ារ៉ាហ្គាយដោយប៉េណាល់ទី ក្រុមកីឡាករប្រេស៊ីលអបអរក្រោយឈ្នះប៉ារ៉ាហ្កាយដោយការទាត់ប៉េណាល់ទី។ រូបថត AFP
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានកក់កៅអីមុនគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះប៉ារ៉ាហ្គាយដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ។
នាការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ម្ចាស់ផ្ទះប្រេស៊ីល និងក្រុមភ្ញៀប៉ារ៉ាហ្គាយបានបញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទីត្រឹមសូន្យស្មើ។ សាំបាប្រេស៊ីលដែលមានគ្នា១១នាក់ បានវាយសម្រុកទៅលើប៉ារ៉ាហ្គាយដែលមានគ្នា១០នាក់ យ៉ាងខ្លាំងក្លាតាំងពីនាទី៥៨មក នៅក្រោយពេលកីឡាករ Fabian Balbuena ទទួលបានកាតក្រហម។
ក្រុមទាំងពីរបានឈានដល់ការទាត់បាល់កាត់ក្តី១១ម៉ែត្រ ដោយប្រេស៊ីលជាអ្នកទទួលជ័យជម្នះលើប៉ារ៉ាហ្គាយក្នុងទល្ធផល ៤-៣។ ដូច្នេះម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន៨សម័យ ឡើងទៅចាំនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រមុនគេ ដោយត្រូវរង់ចាំក្រុមចំនួន៣ទៀត ដែលត្រូវប្រកួតបន្តបន្ទាប់៕
Tag:
បាល់ទាត់
Copa America
ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com