កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ អង់គ្លេស ទម្លាក់​ន័​រ​វែ​ស ដើម្បី​ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
28, Jun 2019 , 3:10 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នារី​អង់គ្លេស​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តាមរយៈ​ការយក​ឈ្នះ​ន័​រ​វែ​ស​ក្នុង​លទ្ធផល ៣-០ នៃ​ការប្រកួត​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ ។​


 
​នា​ជំនួប​វគ្គ​៨​ក្រុម នៅ​រាត្រី​ថ្ងៃទី​២៨ ខែមិថុនា តោ​កំណាច​អង់គ្លេស​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៣​គ្រាប់ លើ​គូប្រជែង​ន័​រ​វែ​ស ដែល​សម្រេចបាន​ដោយ​កីឡាការិនី Jill Scott នៅ​នាទី​ទី​៣ Ellen White (៤០) និង Lucy Bronze (៥៧)​។​
 
​ជ័យជម្នះ​នេះ​បាន​នាំ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជា​អតីត​កីឡាករ Manchester United លោក Phil Neville ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​បារាំង ឬ​ម្ចាស់​ការពារ​ជើងឯក​អាមេរិក​បន្ទាប់ពី​ក្រុម​ទាំងពី​ត្រូវ​តតាំង​គ្នា​នៅ​វគ្គ​៨​ក្រុម នារ​ត្រី​ថ្ងៃទី​២៨ ខែ​មិនា​នេះ​។​
 
​រវាង​អ៊ីតាលី​និង​ហូ​ឡង់​ដែល​ត្រូវ​ជួបគ្នា​នៅ​ជំនួប​វគ្គ​៨​ក្រុម​ដែរនោះ នឹង​ត្រូវយក​មួយក្រុម​ដើម្បី​បន្តទៅ​ជួប អាល្លឺម៉ង់ ឬ​ស៊ុយអែត នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​៕
 

លោក Phil Neville គ្រូបង្វឹកក្រុមជម្រើសជាតិនារីអង់គ្លេស


Tag:
 បាល់ទាត់​
  World Cup Women
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com