អត្ថបទពាណិជ្ជកម្ម
Vietjet ជាប់​ជា «​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​ដ៏​ល្អ​បំផុត​ទាំង​៥០​របស់​វៀតណាម ប្រចាំឆ្នាំ​២០១៨»
28, Jun 2019 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​ហូជីមិញ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម «​ក្រុមហ៊ុន​មាន​ប្រតិបត្តិ​ការល្អ​ជាងគេ​បំផុត​ទាំង​៥០​របស់​វៀតណាម ប្រចាំឆ្នាំ​២០១៨» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​មួយ ក្នុង​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា​។
 
«​ពានរង្វាន់​ក្រុមហ៊ុន​មាន​ប្រតិបត្តិ​ការល្អ​ជាងគេ​បំផុត​ទាំង​៥០​របស់​វៀតណាម​» នេះ ត្រូវបាន​រៀបចំ​ឡើងជា​ប្រចាំឆ្នាំ​ដោយ​ទស្សនា​វ​ដ្តី Nhip Cau Dau Tu (​ទស្សនា​វ​ដ្តី​ស្ពាន​វិនិយោគ​) ក្នុង​កិច្ចប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​វៀតណាម (Thien Viet Securities) និង​ក្រោម​ការសហការ​ជាមួយនឹង​អ្នកជំនាញ​សេដ្ឋកិច្ច និង​អាជីវកម្ម​ឈានមុខ​គេ​ជាច្រើន​មកពី​សាកលវិទ្យាល័យ Harvard តាមរយៈ​ការប្រើ​កត្តា​វិនិច្ឆ័យ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ទិន្នន័យ​ពី ទស្សនា​វ​ដ្តី​ជាច្រើន​ដូចជា Bloomberg Businessweek, Fortune និង Forbes ផងដែរ​។


​ការប្រគល់​ពានរង្វាន់​ទាំងនេះ ដែល​ត្រូវបាន​ធ្វើឡើង​ក្រោម​ការវាយតម្លៃ​ជា​សាធារណៈ​នោះ បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា ដោយ​ផ្អែកទៅលើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ជាពិសេស​ទៅលើ​អត្រា​នៃ​កំណើន​ប្រាក់ចំណេញ ការ​និ​យោគ​ទុន​ប្រាក់ចំណេញ​ត្រឡប់​ទៅវិញ (ROE) និង​ចំណូល​ក្នុង​១​ភាគហ៊ុន (EPS)​។ 
 
​ក្រុមហ៊ុន​ផ្សេងទៀត ដែល​ទទួលបាន​ពានរង្វាន់​ក្នុង​កម្មវិធី​នេះ រួមមាន Vingroup, FPT, Vinamilk និង Mobile World​។ 
 
​បើ​ផ្អែកទៅលើ​ល​លទ្ធផល​ផ្សេងៗ ដែល​ត្រូវបាន​ប្រកាសឡើង​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ អត្រាកំណើន​ប្រចាំឆ្នាំ​ដែល​រួមបញ្ចូល​គ្នា (SR-CAGR) និង ROE របស់ Vietjet មាន​ចំនួន ៣៩,២៤% និង ៥៩,៧% រៀងៗ​ខ្លួន​។ ជាមួយនឹង​ការ​មានតម្លៃ​មូលធន​លើ​ផ្សារ​ចំនួន ២,៦៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្រុមហ៊ុន Vietjet ក៏​ស្ថិត​ក្នុងចំណោម​សហគ្រាស​មាន​មូលធន​ច្រើនជាងគេ​បំផុត​លើ​ទីផ្សារ​ហ៊ុន​របស់​វៀតណាម ផងដែរ​។ 
 
​នេះ​គឺជា​ឆ្នាំ​ទី​៣​ជាប់ៗ​គ្នា បើ​គិត​ចាប់តាំងពី​ចុះឈ្មោះ​ចូលក្នុង​ទីផ្សារ​ហ៊ុន Ho Chi Minh City Stock Exchange ដែល​ក្រុមហ៊ុន Vietjet ត្រូវបាន​ទទួលស្គាល់​តា​មរយៈ​ការផ្តល់​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​។  
 
Vietjet គឺជា​ក្រុមហ៊ុន​អាកា​សរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​មួយ ដែល​ទទួលបាន​ប្រជាប្រិយភាព​ពី​អ្នកដំណើរ​រាប់លាន​នាក់ ដោយសារតែ​មានកម្ម​វិធី​ប្រ​មូ​សិន និង​កម្មវិធី​កម្សាន្ត​ដ៏​រំភើប​ជាច្រើន​។ ជាមួយនឹង​ការផ្តល់សេវា​ប្រកបដោយ​គុណភាព​ខ្ពស់ និង​សំបុត្រ​ហោះហើរ​ជាច្រើន​កម្រិត ក្រុមហ៊ុន Vietjet ផ្តល់​បទពិសោធ​ហោះហើរ​ដល់​អ្នកដំណើរ​រ​បស់​ខ្លួន នៅលើ​យន្តហោះ​ថ្មីៗ ដែល​បំពាក់​ដោយ​កៅអីអង្គុយ​ប្រកបដោយ​ផាសុខភាព និង​ផ្តល់ជូន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ក្តៅៗ ដែល​បម្រើ​ដោយ​បុគ្គលិក​ដ៏​គួរ​ឲ្យ​ស្រឡាញ់ និង​រួសរាយ​រាក់ទាក់ ក៏ដូចជា​ផ្តល់ជូន​សេវា​ដ៏​គួរ​ឲ្យ​រីករាយ​ជាច្រើន​ផ្សេងទៀត​។ 
 
​កាលពី​ឆ្នាំ​២០១៨ Vietjet បាន​ដឹក​អ្នកដំណើរ​ច្រើនជាង​២៣​លាន​នាក់ តាមរយៈ​ការហោះហើរ​ចំនួន ១១៨,៩២៣​លើក ក្នុង​រយៈពេល ២៦១,០០០​ម៉ោង ក្រោម​ការ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព កម្រិត​នៃ​ការផ្ទុក​ចំនួន​៨៨,០៦% កម្រិត​នៃ​ការជឿជាក់​ផ្នែក​បច្ចេកទេស រហូតដល់ ៩៩,៤% ហើយ​កត្តា​សុវត្ថិភាព​ផ្សេងទៀត ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ប្រចាំ​តំបន់​អាស៊ី​-​ប៉ា​សី​ហ្វិ​ក​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com