អត្ថបទពាណិជ្ជកម្ម
ទូរ​សព្ទ Nokia ២ ម៉ូ​ឌែ​ល ដែលមាន​សមត្ថភាព​អស្ចារ្យ ឯ​តម្លៃ​មិន​ដល់​១៥០​ដុល្លារ​ផង​នោះ មាន​លក់​នៅ​កម្ពុជា​ហើយ​
28, Jun 2019 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន HMD GLOBAL បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន សេរី​ថ្មី ២ ម៉ូ​ឌែ​ល របស់ Nokia គឺ Nokia 3.2 និង Nokia2.2 ដែល​ទទួលបាន​កា​គាំទ្រ​យ៉ាងខ្លាំង​នៅ​ប្រទេស​ផ្សេងៗ​។

ឥឡូវនេះ  Nokia ២​ម៉ូ​ឌែ​ល​ចុង​ក្រោយនេះ នឹងមាន​ដាក់លក់​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​។ ទូរ​សព្ទ Nokia ទាំង​២​ម៉ូ​ឌែ​ល​នេះ សុទ្ធ​តែមាន​រូប​ទាក់ទាញ សមត្ថភាព​ដ៏​អស្ចារ្យ រីឯ​តម្លៃ​វិញ​សមរម្យ​មែនទែន​។ Nokia 2.2 មានតម្លៃ​ត្រឹមតែ ១២៧ ដុល្លារ​ប៉ុណ្ណោះ​។ ចំណែកឯ Nokia 3.2 វិញ តម្លៃ​ត្រឹមតែ ១៤៥ ដុល្លារ​ប៉ុណ្ណោះ​។  ដោយ​ភ្ជាប់​ជាមួយ​កាដូ ខោអាវ​ភ្លៀង​មួយ​កំ​ផ្លេ រាល់​ការ​ជាវ ម៉ូ​ឌែ​ល​ទាំង​២ នេះ​។ រាល់​ការ​ជាវ ទូរ​សព្ទ Nokia ទាំង​២​ម៉ូ​ឌែ​ល​នេះ  ក្រុមហ៊ុន​ក៏​ផ្តល់ជូន​នូវ​កាដូ​ជាច្រើន​ផងដែរ​។​
 
​ក្រុមហ៊ុន HMD GLOBAL បាន​ផលិត​ស្មា​ត​ហ្វូ​ន Nokia3.2 ឡើង ដោយ​រូ​បរាង្គ​យ៉ាង​ស្រស់ស្អាត ដោយ​វា​មាន​ទម្ងន់ ១៨១ ក្រាម បំពាក់​មកជា​មួយ ISP LCD ទំហំ 6.26 អ៊ី​ញ និង​កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ដង់ស៊ីតេ 269 ppi​។ Nokia3.2 ប្រតិ​ប​តិ្ត​ការឡើង​ដោយ​ប្រព័ន្ធ Android 9.0 (Pie) និង​អាចធ្វើ​ប​ច្ចុ​ប្ប​ភាព​បាន​បន្ថែមទៀត​។ ទូរ​សព្ទ​នេះ បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM429 Snapdragon 429 និង CPU Adreno 504​។ ទូរ​សព្ទ​ជំនាន់​ក្រោយ Nokia3.2 មាន​កាមេរ៉ា​ទំហំ 13 MP, f/2.2 ដែល​ធ្វើការ​បានល្អ​នៅ​ទី​ងងឹត និង​ផ្នែក​ខាងមុខ​មាន​ទំហំ 5 MP, f/2.2​។ វា​មាន​រ៉េ​ម 3 RAM និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មាន​ថាមពល​ថ្ម​រហូតដល់  4000 mAh​។ HMD Global ក៏បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Asisstant មកជា​មួយ​ផងដែរ​។ កាន់តែ​ពិសេស ក្រៅពី​ការ​ដោះ​សោរ ដោយ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​។ 


 
​ចំណែកឯ Nokia2.2 HMD GLOBAL បាន​រចនា​ឡើង​នូវ​អេក្រង់​រាង​ដំណក់ទឹក សម្រាប់​ម៉ូ​ឌែ​ល​មួយ​នេះ ដែល​អេក្រង់​របស់​វា​បាន​បំពាក់​មកជា​មួយ អេក្រង់ IPS panel ទំហំ 5.7 អ៊ី​ញ​។ ស្មា​ត​ហ្វូ​ន Nokia 2.2 ស៊េរី​ថ្មី​នេះ បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Helio A22 ដែលមាន​អង្គ​គណនា​កម្រិត Quad-core ជាមួយ​រ៉េ​ម​ទំហំ 3GB ព្រមទាំង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ 32GB និង​ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) និង​អាច Update បាន​បន្ថែមទៀត​។ អា​កូន​ត្រេ​ន​នេះ បំពាក់​មកជា​មួយ​ថាមពល​ថ្ម​រហូតដល់ 3,000mAh ។ Nokia 2.2 បាន​បំពាក់​មកជា​មួយ​ទំហំ​កាមេរ៉ា 13 MP, f/2.2 ផ្នែក​ខាងក្រោយ នឹង 5 MP នៅ​ផ្នែក​ខាងមុខ​។ ទូរ​សព្ទ​នេះ​ក៏​ដូច​ទៅនឹង Nokia3.2 ដែល ដោយ​បំពាក់ ប៊ូ​តុង​ជំនួយការ Google Assistant មកជា​មួយ​ផងដែរ នឹង​ការ​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ​។​


 
​គួររំលឹកថា​គ្រប់​ម៉ូ​ឌែ​ល​របស់ Nokia ទាំងអស់ ពិសេស 2 ម៉ូ​ឌែ​ល ដែល​ទើបតែ​ចេញ​នេះ គឺ​ក្រុមហ៊ុន Nokia យកចិត្ត​ទុ​ដាក់​ខ្លាំង នៅក្នុង​ការថែរក្សា​សុវត្ថិភាព និង​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​៕

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 KTH ( Nokia )
© រក្សាសិទ្ធិដោយ thmeythmey.com