ពីនេះ ពីនោះ
«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» មានន័យ​ខុសគ្នា​យ៉ាងណា​?
29, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​កេតនភណ្ឌ​» មានន័យថា វត្ថុ​ដែល​គេ​ចាត់ទុកថា ជា​របស់​ជាតិ ដែលមាន​តម្លៃ ឧត្តុង្គឧត្តម សម្រាប់​តំណាង​ឲ្យ​ប្រទេស​ទាំងមូល​។ ឧទាហរណ៍​៖ ប្រទេស​នីមួយៗ​លុះត្រា​តែមាន​ឯករាជ្យ​ពេញ​បរិបូ​ណ៍ ដោយ​សេរីភាព​ពេញលេញ ទើប​មានឈ្មោះ ថា​ជា​ប្រទេស​កេតនភណ្ឌ​។ ចំណែក​«​បេតិកភណ្ឌ​» សំដៅលើ ទ្រព្យសម្បត្តិ ឬ​កេរមត៌ក​មាន​ជាប់​ត​មកពី​ឪពុកម្តាយ​។ ស្រែ​នេះ​ជា​បេតិកភណ្ឌ​របស់ខ្ញុំ​។ នេះ​បើតាម​វេច​នា​នុ​ក្រម​របស់​សម្តេច ជួន ណាត​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com