ជាតិ
សង្គមជាតិ
សមត្ថកិច្ចឃាត់ខ្លួនចិន៦នាក់ ពាក់ព័ន្ធករណីចែកចាយរូបភាពនិងសម្ភារអាសអាភាសលើអុីនធឺណេត រូបភាពពីនគរបាលជាតិ
× ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ជនជាតិចិន៦នាក់ ដែលបានចែកចាយរូបភាព និងសម្ភារអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណេត នៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ការឃាត់ជនជាតិទាំង៦នាក់នេះ ធ្វើឡើងនៅថ្ងៃទី២៧មិថុនា ឆ្នាំ២០១៩ ហើយកម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ កុំព្យូទ័រយួដៃ ៥គ្រឿង ទូរស័ព្ទដៃ ៣គ្រឿង រួមនិងសម្ភារៈវត្ថុតាងមួយចំនួនទៀត។ ជនសង្ស័យទាំង៦នេះ ជាអ្នកប្រកបមុខរបរចែកចាយរូបភាពនិងសម្ភារអាសអាភាស។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យស៊ើបអង្កេតអនុវត្តនីតិវិធីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com