ជាតិ
សង្គមជាតិ
ទិដ្ឋភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួ​មើល​ពីលើ​អគារ KL Tower កម្ពស់​ជាង​៤០០​ម៉ែត្រ​
29, Jun 2019 , 8:30 am        
រូបភាព
​កូ​ឡា​ឡាំ​ពួ​, ម៉ាឡេស៊ី​៖ ជា​អគារ​ដែលមាន​កម្ពស់ ៤២១​ម៉ែត្រ KL Tower ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឡើង​ទស្សនា​គយគន់​ទិដ្ឋភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួ​។ ជាមួយនឹង​កម្ពស់​ជាង​៤០០​ម៉ែត្រ KL Tower ត្រូវ​រចនា​ឡើង​ដោយមាន​រូបរាង​ស្រួច​និង​មាន​ប៉ម​នៅ​ចុង​កំពូល​។ ប្រជុំ​អគារ​ខ្ពស់ៗ​និង​ប្រជុំភ្នំ ខ្ពង់រាប នៃ​ជុំវិញ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ជា​ទស្សនីយភាព​ដ៏​សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​។​

 
​គួរ​បញ្ជាក់ថា ក្រុម​អ្នកសារព័ត៌មាន​ចំនួន​១២​រូប ក្នុងនោះ​២​រូប​មកពី​កម្ពុជា​ក្នុងប្រទេស​អាស៊ាន ត្រូវបាន​ក្រសួងទេសចរណ៍ និង​វប្បធម៌​ម៉ាឡេស៊ី អញ្ជើញ​ឱ្យចូល​រួម​ក្នុង​ពិធី​បើក​ប្រារព្ធ​ពិធី EID Al-FITR ឆ្នាំ​២០១៩​។ នៅ​ព្រឹក​ថ្ងៃទី​២១ មិថុនា មគ្គុទ្ទេសក៍​បាន​នាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនា​អគារ KL Tower ដែល​សង់​នៅ​កំពូលភ្នំ​មួយ​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​នេះ​៕
 
​សូម​ទស្សនា​ទិដ្ឋភាព​ជុំវិញ​អគារ KL Tower និង​ទិដ្ឋភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ពីលើ​អគារ​នេះ​ដូចតទៅ​


















Tag:
 KL Tower
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com