អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូ​កា​-​កូ​ឡា​កម្ពុជា ជ្រើសរើស ABA ជា​ធនាគារ​បង្គោល​
29, Jun 2019 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ (២៨ មិថុនា ២០១៩)៖ ធនាគារ ABA ដែលជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​កាណាដា​ប្រកាស​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ថា​ក្រុមហ៊ុន ភេសជ្ជៈ​កម្ពុជា (CBC) ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្តាច់មុខ ក្នុងការ​ផលិត​និង​ចែកចាយ​ភេសជ្ជៈ កូ​កា​-​កូ​ឡា បាន​ជ្រើស រើស​ធនាគារ ABA ធ្វើជា​ធនាគារ​ដៃគូ​បង្គោល​របស់ខ្លួន​។​
 បន្ទាប់ពី​បាន​សិក្សា​យ៉ាង​ជាក់លាក់ ក្រុមហ៊ុន CBC បានកំណត់ ថា​ធនាគារ ABA គឺជា​ធនាគារ​ដ៏​ស័ក្តិសម​បំផុត ដែលមាន​លទ្ធភាព​បំពេញ​តាម​តម្រូវការ​ក្នុង​អាជីវកម្ម​របស់ខ្លួន​។
​ធនាគារ ABA ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់ជូន​ក្រុមហ៊ុន CBC នូវ​សេវា និង​ដំណោះស្រាយ​ផ្នែក​សេវា​ធនាគារ យ៉ាង​ពេញលេញ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ និង​ការរីកចម្រើន​ផ្នែក​អាជីវកម្ម​របស់​ក្រុមហ៊ុន​។ សេវា​សំខាន់ៗ​ដែល​ធនាគារ ABA នឹង​ផ្តល់ជូន​ដល់​ក្រុមហ៊ុន CBC ដែល​រួមមាន សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ឈានមុខ​គេ (“iBanking for Business”) ដែល​អាច​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​ការប្រមូលប្រាក់ ការទូទាត់​និង ការដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អេកូ​របស់ ABA ក៏ដូចជា​ការផ្តល់​សិទ្ធិ​ដល់​អ្នក​ទូទាត់ រួមជាមួយ​សេវា​ប្រមូល​ការទូទាត់​តាម បណ្តាញ​សាខា និង​តាម​ប្រព័ន្ធ​ឌីជីថល​យ៉ាង​ទូលំទូលាយ​របស់ ABA ដែល​ផ្ដល់​លទ្ធភាព​ក្នុងការ​ផ្តល់នូវ​គំរូ​រំហូរ​ហិរញ្ញវត្ថុ​ដើម្បី បង្កើត​តម្លៃ​សម្រាប់​ដៃគូ​និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ទូទាត់​និង​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​។​
  
 
​សាជីវកម្ម​ធំៗ​ជាច្រើន​នៅក្នុង​វិស័យ​ទំនិញប្រើប្រាស់ (FMCG) មានការ​ប្រឈម​ជាមួយនឹង​បញ្ហា​ការប្រមូល​សាច់ប្រាក់​ពី​អ្នក ចែកចាយ អ្នក​លក់ដុំ និង​អ្នក​លក់រាយ​នៅតាម​តំបន់ ដោយសារតែ​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​អាស្រ័យ​លើ​ការប្រើប្រាស់ សាច់ប្រាក់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ធនាគារ ABA នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន CBC ដើម្បី​អនុវត្ត​ការប្រមូលប្រាក់ ដោយ​ប្រើ​គណនី​និម្មិត តាម​បញ្ជរ​ធនាគារ ម៉ាស៊ីន​ដាក់​ប្រាក់ ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់ ATM និង​សេវា​ផ្សេងៗ​ទៀត​។ ធនាគារ​ជឿថា ហេ​ដ្ឋា​រចនា​សម្ពន្ធ​បច្ចុប្បន្ន​របស់ខ្លួន នឹង​ជួយ​ក្រុមហ៊ុន CBC បាន​យ៉ាង​ល្អ​ក្នុងការ​គ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​ពី​ការ ប្រមូល​ការទូទាត់​ជា​សាច់ប្រាក់ បង្កើន​រំហូរ​សាច់ប្រាក់ និង​តុល្យភាព​ប្រចាំ​ថ្ងៃជា​អតិបរមា​ជាមួយ​ធនាគារ​។​
 
“​នៅ​ក្រុមហ៊ុន CBC យើង​ចង់​ឈានមុខ​គេ​ខាង​និន្នាការ​នៃ​ការអភិវឌ្ឍ​ផ្នែក​ឌីជីថល និង​អាជីវកម្ម​អន​ឡាញ​ពេញ​ទូទាំងប្រទេស កម្ពុជា ដោយ​ធ្វើ​ឲ្យ​ប្រាកដថា​ដំណើរការ​នៃ​ការទូទាត់​រវាង​ក្រុមហ៊ុន CBC ជាមួយនឹង​អ្នកផ្គត់ផ្គង់ និង​ជាមួយ​អតិថិជន​របស់ យើង ដំណើរការ​ប្រក​ដោយ​ប្រសិទ្ធភាព និង​មាន​ភាពរលូន ដើម្បី​បង្កើន​ផលិតភាព​ដៃគូ​អាជីវកម្ម​របស់​យើង​។ ដៃគូ​ជា​យុទ្ធ សាស្ត្រ​ថ្មី​របស់​យើង​ជាមួយ ABA ដែលជា​ធនាគារ​ឈានមុខ​គេ​បំផុត​ផ្នែក​ន​វា​នុ​វត្ត រំពឹងថា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​បច្ចេកវិទ្យា ចុងក្រោយ​ខាង​ផ្នែក​សេវា​ធនាគារ​ឌីជីថល ដែល​នឹង​ជួយ​ជំរុញ​ការធ្វើ​អាជីវកម្ម​របស់​យើង ឲ្យ​បាន​ឈានមុខ​នៅ​ទូទាំងប្រទេស កម្ពុជា​។ យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ ABA និង​ទន្ទឹងរង់ចាំ​ភាពជោគជ័យ​នាពេល​អនាគត ជាមួយគ្នា​” នេះ​បើតាម​ប្រសាសន៍​របស់លោក David Wigglesworth ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CBC​។​
 
​ក្រុមហ៊ុន CBC នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​ការប្រើប្រាស់​សេវា iBanking for Business សម្រាប់​ការទូទាត់​ប្រាក់ របស់ខ្លួន​ទៅកាន់​អ្នកលក់ អ្នកផ្គត់ផ្គង់ និង​អ្នកពាក់ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ នេះ​រាប់បញ្ចូល​ទាំង​សេវា​ទូទាត់​ប្រាក់ខែ ដល់​បុគ្គលិក បង់​វិក្កយបត្រ​ផ្សេងៗ និង​ប្រតិបត្តិការ​ទូទៅ​រវាង​គ​ណ​នី​ធនាគារ និង​ជាមួយ​គណនី​ការ​បូ​ប​ឌីជីថល (e-wallet) ផ្សេងៗ​ទៀត​។​
 
​នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA លោក Askhat Azhikhanov បាន​មានប្រសាសន៍ថា “​កូ​កា​-​កូ​ឡា​គឺជា​ម៉ាក​អន្តរជាតិ ដែលមាន​ផ្លាកសញ្ញា​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​។ យើង​ពិត​ជាមាន​មោទនភាព​ណាស់ ដែល​ក្រុមហ៊ុន CBC ជា​ក្រុមហ៊ុន តំណាង​ឲ្យ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នៅក្នុង​ប្រទេស​កម្ពុជា បានជ្រើសរើស​ធនាគារ ABA ជា​ធនាគារ​បង្គោល​រប​ស់​ក្រុមហ៊ុន​។

ជាមួយនឹង​ជំនាញ​និង​ធនធាន​មាន​ស្រាប់​នៅនឹងកន្លែង យើង​នឹង​ប្រឹងប្រែង​ឲ្យ​បានល្អ​បំផុត ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​ផ្នែក គ្រប់គ្រង​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​និង​មាន​ប្រសិទ្ធភាព​ដល់​ក្រុមហ៊ុន​។​” ​បំពាក់​ដោយ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រឹងមាំ កម្មវិធី​ដែល​អាច​ទុកចិត្តបាន និង​ធនធាន​ប្រកបដោយ​គុណភាព ធនាគារ ABA ត្រូវបាន​រៀបចំ​សម្រាប់​ពង្រីក​សហប្រតិបត្តិ​ការ និង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន CBC ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​និរន្តរភាព និង​ភាព​រីកចំរើន​ក្នុង​កិច្ចសហការ​ផ្នែក​អាជីវកម្ម​ក្នុង​រយៈពេល​វែង​ទៅមុខ​។​
 
​អំពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)៖
​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា (CBC) ដែលជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ 100% របស់​សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ 100% របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ផលិត ផ្គត់ផ្គង់  និង​អ្នក​ចែកចាយ ដែល​ទទួលបាន​សិទ្ធិផ្ដាច់មុខ​ពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង​ក្រុមហ៊ុន Monster Energy Company ក្នុងប្រទេស​កម្ពុជា​។​
 
​រោងចក្រ​របស់​CBC គឺជា​រោងចក្រ​ថ្មី​បំផុត​មួយ របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា នៅក្នុង​តំបន់​អាស៊ី​។ រោងចក្រ​នេះ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្របដណ្ដប់​លើ​ផ្ទៃដី 12.5 ហិកតា ហើយ​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូតដល់​ទៅ 10 ដង​។
 
​រោងចក្រ​ថ្មី​នេះ  បាន​ជួយ​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល ដែល​អាចបំពេញ​តម្រូវកា​រ​របស់​អតិថិជន និង​អ្នកប្រើប្រាស់​ក្នុងស្រុក​ទាំង​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ។ 
 
​អំពី​ធនាគារ ABA៖
​ធនាគារ ABA គឺជា​ធនាគារ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 1996​។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ផ្នែក​ធនាគារ​ឌីជីថល​យ៉ាង​ពេញលេញ​ជូន​ដល់​អតិថិជន រួមទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម អាជីវកម្ម​ខ្នាតតូច​បំផុត និង​បុគ្គល​ជាដើម​។​
​គិត​មកដល់​ត្រឹម​ថ្ងៃទី 31 ឧសភា 2019 ទ្រព្យសកម្ម​របស់​ធនា​គារ ABA មាន​ចំនួន 3.36 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​ឆ្នាំ 2017 ធនាគារ ABA បានទទួល​ចំណាត់ថ្នាក់​ឥណទាន​កម្រិត “B” ពី Standard and Poor’s (S&P) Global Ratings​។ ក្នុង​ឆ្នាំ 2018 S&P បាន​អះអាង​ជាថ្មី​នូវ​ចំណាត់ថ្នាក់​ឥណទាន​នេះ​ជាមួយនឹង​ទស្សន​វិ​ស្ស័​យ​“​វិជ្ជមាន​”​។​
 
​ធនាគារ ABA ក៏បាន​ទទួល​ពានរង្វាន់ “​ធនាគារ​ល្អ​បំផុត​នៅ​កម្ពុជា​” ពី​ឆ្នាំ 2015 ដល់​ឆ្នាំ 2019 ពី​ទស្សនាវដ្ដី​ធំៗ​ដូចជា The Banker, Euromoney និង Global Finance​។​
​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ ABA គឺ​ធនាគារជាតិ​កាណាដា (www.nbc.ca) ដែលជា​ធនាគារ​ធំជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កាណាដា និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ Quebec ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​។​

 

© រក្សាសិទ្ធិដោយ thmeythmey.com