អត្ថបទពាណិជ្ជកម្ម
​អ្នកតំណាង​ស្ថាប័ន​អប់រំ​អូស្ត្រាលី​នឹង​មក​កម្ពុជា​ដើម្បី​ជួប​សិស្ស និស្សិត និង​អាណាព្យាបាល​
29, Jun 2019 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
 ស្ថាប័ន IDP គឺជា​ស្ថាប័ន​នាំមុខគេ​ខាង​ផ្នែក​អប់រំ​ជា​អន្តរជាតិ និង​ការបញ្ជូន​សិស្ស​ និស្សិត ទៅ​សិក្សា​នៅ​បរទេស​ដែលមាន​ដូចជា ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​។ IDP មានបទពិសោធន៍​ជាង ៥០​ឆ្នាំ ជាមួយនឹង​វិស័យ​អប់​រំជា​អន្តរជាតិ​ជុំវិញ​ពិភពលោក និង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុ​ជាជាង ២៧​ឆ្នាំ​មកហើយ​។
 
​អ្នកតំណាង​ស្ថាប័ន​អប់រំ និង​សាកលវិទ្យាល័យ​មកពី​ប្រទេស​អូស្ត្រាលី នឹងធ្វើ​ដំណើរ​មកកាន់ ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី ដែល​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង​៦​ល្ងាច នៅ​ថ្ងៃទី ១១ ខែកក្កដា​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ស្ថាប័ន IDP ប្រចាំ​ន​កម្ពុជា និង​បើក​អោយ​សាធារណជន​ចួ​ល​រួម​ដោយ​សេរី​។  
 
​កម្មវិធី​នេះ ផ្តល់នូវ​វេទិកា​ការអប់រំ​ដ៏​ធំ​មួយ​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​ក្នុង​ការជួប​ជាមួយ​អ្នកតំណាង​មក​គ្រប់​ស្ថាប័ន​ល្បីៗ សាកលវិទ្យាល័យ និង​អ្នកផ្តល់​ការអប់រំ​ពី​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួប​ប្រឹក្សា​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ស្នាក់នៅ និង​ដំណើរការ​ទិដ្ឋាការ​ទៅកាន់ ប្រទេស​អូស្ត្រាលី​ដោយផ្ទាល់​។ ស្ថាប័ន​ដែល​នឹងមាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​នេះ រួមមាន​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​បណ្តុះបណ្តាល​វគ្គ​ខ្លី រហូតដល់​ថ្នាក់បណ្ឌិត​ផងដែរ​។​
 
​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ​IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖«​ប្រទេស​អូស្ត្រាលី​ត្រូវបាន​ចាត់​ទុល​ជា​ទិសដៅ​សិក្សា​ដែល​ពេញនិយម​មួយ​សម្រាប់​សិស្ស និស្សិត​ដើម្បី​ទៅ​បន្ត​ការសិក្សា​របស់​ពួកគេ​នៅ​បរទេស​»​។ 
 
​លោក​បាន​បន្តថា​៖ «​ចំនួន​និយោជក ដែល​ស្វែងរក​បុគ្គលិក​ដែល​បានបញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស ដែលមាន​ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម និង​តម្រូវការ​ទៅលើ​គុណភាព និង​ជំនាញ​ដែល​ទទួលបាន​ពី​ការ​ទៅ សិក្សា​នៅ​ស្ថាប័ន​អប់រំ​លំដាប់​ពិភពលោក​មានការ​កើនឡើង​ជា​លំដាប់​។ ស្របពេល​ជាមួយគ្នានេះ ចំនួន​សិស្ស និស្សិត​ដែល​ទទួលស្គាល់​ទៅលើ​ចំនុច​នេះ និង​ជ្រើសរើស​ទៅ​សិក្សា​ដើម្បី ទទួលបាន​ស​ញ្ញ​ប័ត្រ​ពី​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ក៏មាន​ការកើនឡើង​ផងដែរ​»​។ 
 
​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់ ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង ការត្រៀម​ប្រលង IELTS និង​ស្រប​ជាមួយ​ការដាក់អោយ​សាកល្បង​តេស្ត​IELTS តាម​កុំព្យូទ័រ ដោយ​ឥតគិតថ្លៃ​។ 
 
​លោក ឈាង វ៉ាន់​តាក់ ដែលជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា បាន​មានប្រសាសន៍ថា «​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី នឹង​ជួយ​ឱ្យ​សិស្ស និស្សិត​មាន​អារម្មណ៍​ដូច​បានធ្វើ​ដំណើរ​ទៅកាន់​ស្ថាប័ន​អប់រំ​នៅ​ទឹកដី​អូស្ត្រាលី​ដោយផ្ទាល់ ពីព្រោះ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​ពួកគេ​មាន​ជួបពិភាក្សា​ជាមួយ​អ្នកតំណាង​ជាច្រើន ដែលជា​ជំនួយ​ក្នុងការ​សម្រេចចិត្ត ទៅលើ​មុខវិជ្ជា និង​ការសិក្សា​ដែល​ពួកគេ​កំពុង​ស្វែងរក​»​។​
 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។ IDP Education ជា​សា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើង​ដោយ  សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូ​ស្រា្ត​លី​។​
 
​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ២០១៩ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦​ល្ងាច​
៕​
ចុះឈ្មោះ​ចូលរួម​កម្មវិធី​ដោយ​ឥតគិតថ្លៃ​តាមរយៈ Cambodia.idp.com/siaexpo ឫ 077 667 122​។ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com