កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ អាហ្សង់ទីន ទម្លាក់វេណេស៊ុយអេឡាដើម្បីឡើងប៉ះប្រេស៊ីលវគ្គ១/២
× ជ័យជម្នះ ២-០ លើក្រុមវេណេវេណេស៊ុយអេឡា បាននាំឲ្យអាហ្សង់ទីនឈានទៅជួបម្ចាស់ផ្ទះប្រេស៊ីលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ឆ្នាំ២០១៩។ ស៊ីលីក៏បានឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រដែរ តាមរយៈការឈ្នះកូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី។
នាជំនួបវគ្គ៨ក្រុមចុងក្រោយនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ខ្សែប្រយុទ្ធ Lautaro Martinez ជាអ្នកសម្រេចទីគ្រាប់បាល់ដំបូងឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននាំមុខ វេណេស៊ុយអេឡាតាំងពី១០នាទីដំបូងនៃវគ្គទី១។ ចូលដល់តង់ទី២ ខណៈដែលការប្រកួតដំណើរការបាន៣០នាទី ខ្សែបម្រើ Giovani Lo Celso បានបន្ថែមមួយគ្រាប់ទៀតដើម្បីជួយឲ្យអាហ្សង់ទីន ឈ្នះវេណេស៊ុយអេឡា ២-០។
អាហ្សង់ទីនដែលជាម្ចាស់ពានប្រចាំតំបន់អាមេរិកឡាទីននេះចំនួន១៤សម័យ នឹងត្រូវឡើងទៅតទល់ជាមួយម្ចាស់ជើងឯក៨សម័យប្រេស៊ីលដែលជាម្ចាស់ផ្ទះផងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែកម្ចាស់ជើងឯកចាស់ ស៊ីលីបានយកឈ្នះកូឡុំប៊ីដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ៥-៤ បន្ទាប់ពីប្រកួតក្នុងម៉ោងផ្លូវការបញ្ចប់ទៅដោយលទ្ធផល ០-០។ ដូច្នេះស៊ីលីបានឈានទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវរង់ចាំការប្រកួតរវាងអ៊ុយរូហ្គាយ និងប៉េរូ៕
© រក្សាសិទ្ធិដោយ thmeythmey.com