Ideamart powered by Smart ជាកម្មវិធីឌីថលថ្មីមួយដែលជួយដល់ អ្នកបង្កើតកម្មវិធីទូរស័ព្ទ ឬអ្នកចាប់អារម្មណ៍បង្កើតកម្មវិធីក្នុងទូរស័ព្ទ ក្នុងការបង្កើតសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី APIs នៃក្រុមហ៊ុន Smart។ កម្មវិធីមួយនេះក៏ផ្តល់ឱកាសដល់អ្នកបង្កើតកម្មវិធី និងអ្នកផ្តល់មាតិការអាចរកប្រាក់កម្រៃតាមរយៈការងាររបស់ពួកគេផងដែរ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងក្នុងកម្មវិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនៃកម្មវិធី Ideamart powered by Smart នាល្ងាចថ្ងៃទី ២៨ មិថុនា ថា Ideamart powered by Smart ដែលទើបដាក់ឲ្យដំណើរការនេះនឹងផ្ដល់ភាពជាដៃគូរ តាមរយៈកម្មវិធី APIs សម្រាប់អាជីវកម្មទើបនឹងបើកថ្មី ខ្នាតតូច និងមធ្យម ក្រុមហ៊ុន និងសហគ្រាសផងដែរ។ ក្រុមហ៊ុន Smart តែងតែចូលរួមលើកកម្ពស់សហគ្រិនភាពបច្ចេកវិទ្យា ។ ហើយតាមរយៈកម្មវិធីAPIនេះ វាបង្ហាញពីការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាក្នុងស្រុក ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាជើងឯកឌីជីថល។
លោក បាននិយាយថា៖«បើទោះបីប្រទេសកម្ពុជា មានសក្តានុពលដ៏ធំ និងប្រជុំដោយធនធានមនុស្សដ៏មានទេពកោសល្យក៏ដោយ ប៉ុន្តែ វិលសាលភាពនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ និងសម្រាប់ការបង្ហាញពីការច្នៃប្រឌិតក្នុងស្រុក នៅតែមានកម្រិត។ ដើម្បីផ្លាស់ប្ដូរការខ្វះខាតនេះ យើងបានសម្រេចដាក់ឲ្យដំណើរការកម្មវិធី Ideamart នៅកម្ពុជា។ ស្រដៀងគ្នាទៅនឹងសិក្ខាសាលា API Hackathons កាលពីឆ្នាំមុនដែរ កម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់នឹងត្រូវបានធ្វើឡើងនៅក្នុងខែខាងមុខនេះ ដើម្បីបង្ហាញឲ្យបុគ្គល និងអង្គភាពកាន់តែច្រើនទៀតជាមួយនឹងឱកាសក្នុងការបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ជំនួយតាមរយៈ កម្មវិធី APIs ដែលបានចែករំលែកជាមួយក្រុមហ៊ុនSmart»។
លោក Viranga Seneviratne ប្រធានផ្នែកកម្មវិធី MIFE Business and IoT, IdeaMart នៃក្រុមហ៊ុន Dialog Axiata បានលើឡើងថា Smart Axiata គឺជាប្រតិបត្តិករទូរសព្ទ័ចល័តដំបូងគេបង្អស់នៅលើទីផ្សារ Axiata ដែលបានទទួលជោគជ័យក្នុងការបង្កើតវេទិកាកម្មវិធី Ideamart ដែលបង្កើតឡើងដោយក្រុមហ៊ុន Dialog Axiata នៅប្រទេស ស្រីលង្កា។
លោកបាននិយាយថា៖«យើងសង្ឃឹមថា ផ្លាតហ្វម API នេះ នឹងជួយដល់សហគមន៍អ្នកបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទ តាមរយៈការផ្តល់ឱកាសកាន់តែងាយស្រួលជាច្រើន ដើម្បីធ្វើជាស្ពានសម្រាប់អាជីវកម្មរបស់ពួកគេ ហើយជាមួយគ្នានេះ ក៏អាចប្រើប្រាស់ទេពកោសល្យធនធានក្នុងស្រុកបានផងដែរ»។
ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ នាពេលបច្ចុប្បន្ន កំពុងបម្រើអតិថិជនច្រើនជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា «Smart»។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វីបអាស៊ី។
សម្រាប់ព័ត៌មានបន្ថែមលើកម្មវិធី Ideamart សូមចូលទៅកាន់ https://ideamart.io ឬតាមដាននៅលើទំព័រហ្វេសបុក Smart for Cambodia របស់ក្រុមហ៊ុន Smart តាមរយៈfacebook.com/smartforcambodia ដើម្បីទទួលបានព័ត៌មានថ្មីៗលើការច្នៃប្រឌិតផ្សេងៗទាក់ទងនឹងកម្មវិធី API៕
អត្ថបទពាណិជ្ជកម្ម