អត្ថបទពាណិជ្ជកម្ម
OPPO លេង​ម៉ា​ក្បាច់​ផ្អើល​ព្រឹត្តិការណ៍ MWC នៅ​សៀង​ហៃ​!
29, Jun 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនមែន​ចេះតែ​អួត​នោះទេ វា​បាន​ក្លាយជា​ការពិតហើយ​សម្រាប់​បច្ចេកវិទ្យា​ថ្មី​ដែល OPPO បាន​បំពាក់​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់ USC «Under Screen Camera»  និង បច្ចេកវិទ្យា​មួយទៀត​ដែលមាន​ឈ្មោះថា «MeshTalk» ដែល​អនុញ្ញាត​ឲ្យ ស្មា​ត​ហ្វូ​ន​របស់ OPPO អាច​ហៅ​ទូរស័ព្ទ​ចេញ និង​លេង​ឆាត​ទំនាក់ទំនង​ជាមួយគ្នា​បាន​ដោយ​មិនចាំបាច់ ប្រើប្រាស់ WI-FI, Bluetooth ឬ​អ៊ីនធឺណិត Sim Card ឡើយ ដោយ​គ្រាន់តែ​វា​តម្រូវ​ឲ្យ​ស្មា​ត​ហ្វូ​ន​ទាំងអស់នោះ ស្ថិតក្នុង​ចម្ងាយ​ពីគ្នា​ចំនួន 3 គីឡូម៉ែត្រ ឬ​អាច​ឆ្ងាយ​ជាង​នេះ ទោះ​បើជា​លោកអ្នក​ស្ថិតក្នុង​ស្ថានភាព​ក្នុងចំណោម​មនុស្យ​កាន់តែ​ច្រើនក្តី ក៏​បច្ចេកវិទ្យា​នេះ​នៅតែ​អាច​ដំណើរការ​បានល្អ ។ ទាំងអស់នេះ​គឺជា​ភាព​ច្នៃប្រឌិត​ថ្មី ដែល​បានដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​ព្រឹត្តិការណ៍ MWC Shanghai ឆ្នាំ 2019 នៅ​ប្រទេស​ចិន​។
 
 
​បច្ចេកវិទ្យា​ថ្មី​របស់ OPPO នៅពេលនោះ ត្រូវបាន​មហាជន និង ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក និង អន្តរជាតិ ចោមរោម​សង្កេតមើល​យ៉ាង​យកចិត្តទុកដាក់​។ ក្នុងឱកាស​នោះដែរ លោក Qiao Jiadong ជា​ប្រធាន​ផ្នែក​ផលិត​ផលិតផល​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ឬ (Product Manager) បាន​និយាយថា ក្រុមហ៊ុន OPPO បាន​ប្តេជ្ញាចិត្ត​ចំពោះ​ការបង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ផលិតផល​ថ្មីៗ និង​ជំរុញ​បច្ចេកវិទ្យា​ទំនើបៗ ដែល​អាចបង្កើត​ទៅជា​ប​ទ​ពិសោធ​ន៏​កាន់តែ​ទូលំទូលាយ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ។ លោក​បាន​បញ្ជាក់ថា «​បច្ចេកវិទ្យា USC និង MeshTalk គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់ OPPO នាពេល​អនាគត ដែល​យើង​សង្ឃឹមថា វា​នឹង​ក្លាយទៅជា​ការចូលរួម​ច​ណែ​ក​ក្នុងការ​លើកកម្ពស់​ភាព​វិវឌ្ឍន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដ៏​ទំនើប​ចាប់ពី​ចំណុចសូន្យ​ឡើងទៅ​។ ហើយ​ពួកយើង​ក៏បាន​ចាត់ទុកថា​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​របស់​ពួកយើង​គឺជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ​ដែល​គ្មាន​ដែន​កំណត់​គ្រប់​សេនា​រី​យ៉ូ​ទាំងអស់​» ។ 


 
​ការបង្ហាញ​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ជា​លើកដំបូង​ដែល​មើលទៅ​គ្មាន​រន្ធ​ឆក គ្មាន​អេក្រង់​ដំណក់ទឹក គ្មាន​កាមេរ៉ា​ហូត​ចេញ​ចុះឡើង គឺ​លាត​ពេញ​ស្អាត​តែម្តង ប្រៀបបាន​ទៅនឹង​ការចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន ដែល​ធ្លាប់ជា​របាំង​ភ្នែក​នៅលើ​អេក្រង់​របស់​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​។ ប៉ុន្តែ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​មួយ​នេះ នឹងត្រូវ​បំពាក់​នៅលើ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ណា​នៅឡើយ​នោះទេ​!  ហើយ​វា​អាច​នឹង​មក​ទីផ្សារ​ស្រុក​ខ្មែរ​ឬ​អត់​? ដូច្នេះ​មានតែ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​នៅពេល​ក្រោយ​ទៀត ៕  


 


 


 

© រក្សាសិទ្ធិដោយ thmeythmey.com