ជាតិ
ពីនេះ ពីនោះ
ម៉ែឪស្អាត កូនក៏ស្អាត!
× បទ ម្ករខ្ជាក់កែវ
-មករួមសម្អាត ឆ្លាតរួមមក
ទើសភ្នែកលៃលក យកភ្នែកទើស
រើសរៀបសំរាមតាមរៀបរើស
រៀបចាក់ត្រូវជ្រើសទីចាក់រៀប។
-បែងចែកស្ងួតសើមផ្តើមចែកបែង
ប្រៀបប្រុងប្រឹងប្រែង រួមប្រុងប្រៀប
រៀបដាក់តាមធុងដែលដាក់រៀប
ទុកច្នៃដាក់ត្រៀបត្រៀមច្នៃទុក។
-ឈប់ថាតែមាត់ភ្លាត់ថាឈប់
លុកលុយលៃទប់ហ៊ានលុយលុក
ពុកម៉ែប្រាប់កូន ត្រាប់ម៉ែពុក
ក្មេងតទៅមុខស្អាតក្មេងត៕
© រក្សាសិទ្ធិដោយ thmeythmey.com