ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ាង រតនា​៖ ទាវ​បង្ហាញ​ពី​ការពិចារណា​ល្អិតល្អន់​មុន​ជ្រើសរើស​គូស្រករ​
29, Jun 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ លើក​យកតែ​ចំណុច​ភក្ដីភាព និង​សេចក្ដី​ស្មោះត្រង់ នៃ​ស្នេហា​ទុំ​ទាវ មក​វិភាគ​ដើម្បី​រំលេច​ឱ្យឃើញ​ពី​ភាព​បរិសុទ្ធ​នៃ​ស្នេហា​មួយ​នេះ​។ មុនពេល ទាវ សម្រេចចិត្ត​ជ្រើសរើស​ទុំ​មក​ធ្វើជា​គូជីវិត នាង​បានបង្ហាញ​ពី​ការពិចារណា​យ៉ាង​ល្អិតល្អន់ តាមរយៈ​អត្ថបទ​កំណាព្យ​រឿង​ស្រាប់​។ ទាំងនេះ​គឺជា​ការវិភាគ​របស់លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​។

​តាមពិតទៅ​អក្សរសិល្ប៍​រឿង ទុំ​ទាវ កន្លង​មានការ​វិភាគ​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​សម្រាប់​លោក ប៉ាង រតនា ច្បិច​យកតែ​ចំណុច​ស្នេហា​ភក្ដី​របស់​ទុំ​និង​ទាវ​យកមក​បង្ហាញ​តែប៉ុណ្ណោះ​។​
 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ការវិភាគ​របស់លោក ប៉ាង រតនា តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាស​របស់​ក​ញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖



​លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា មិនបាន​វិភាគ​រឿង​ទាំងមូល​ឡើយ ប៉ុន្តែ​លោក​វិភាគ​តែ​ចំណុច​នៃ​ការបង្កើត​ស្នេហា ដំណាក់កាល​ពិចារណា​រកឱ្យឃើញ​ពី​ជម្រៅ​ចិត្ត​គូភាគី និង​ដំណាក់កាល​ថែរក្សា​ស្នេហា​ប៉ុណ្ណោះ​។​
 
​លោក ប៉ាង រតនា ថា​ស្នេហា​ទុំ​ទាវ គឺជា​ស្នេហា​ដ៏​បរិសុទ្ធ​។ ទាវ​បានបង្ហាញ​ដល់​នារី​គ្រប់រូប​ក្នុងការ​គិតពិចារណា​ដោយ​ល្អិតល្អន់​មុន​សម្រេចចិត្ត​ជ្រើសរើស​បុរស​ណា​ម្នា​ក់មក​ធ្វើជា​គូជីវិត​។ ក្នុង​អត្ថបទ​កំណាព្យ​រឿង ទាវ មិនបាន​យល់ព្រម​ភ្លាមៗ ឬ​យល់ព្រម​ក្នុង​រយៈពេល​គិតពិចារណា​ខ្លី​ឡើយ ចំពោះ​ការសុំ​ស្នេហ៍​របស់ ទុំ ។ ប៉ុន្តែ​នាង​បាន​ព្យាយាម​ពិសោធន៍​រហូត​បានឃើញ​ច្បាស់​ថា ទុំ ជា​បុរស​ពិត​ហើយ ទើប​នាង​ហ៊ាន​ប្រគល់​ក្ដី​ស្នេហ៍​ឱ្យ​។ គូស្នេហ៍​មួយគូ​នេះ បានបង្ហាញ​ពី​ភាពស្មោះត្រង់​ឱ្យ​គ្នា​ទៅវិញទៅមក​។ ស្នេហា​របស់​ពួកគេ​ធំធេង​ដែល​មិនមាន​អំណាច​អ្វី​មក​បំបែក​បាន សូម្បីតែ​សេចក្ដីស្លាប់​៕
 
 
 

Tag:
 ប៉ាង រតនា​
  ទុំ​ទាវ​
  ស្នេហា​
  បាឋកថា​
  ពុទ្ធសាសនបណ្ឌិត្យ​
  អក្សរសាស្ត្រ​
  អក្សរសិល្
© រក្សាសិទ្ធិដោយ thmeythmey.com